NANA REAL MODEL | ផ្លាស់ប្តូរសម្រស់៣៩០ដឺក្រេ វះកាត់ត្រឹមតែ ភ្នែក និង ច្រមុះនៅមន្ទីរពេទ្យកែសម្ផស្សណាណា

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ត្រឡប់មកជួបគ្នាម្តងទៀតហើយ ថ្ងៃនេះផងដែរ Admin នឹងនាំអ្នកទាំងអស់គ្នាមកជួបជាមួយ ម៉ូឌែលពិតរបស់មន្ទីរពេទ្យកែសម្ផស្សណាណា ដែលទើបនិងធ្វើការវះកាត់ថ្មីៗនេះ តើចង់ដឹងទេថាគាត់ទទួលការវះកាត់ផ្នែកអ្វីដែរ? តោះកុំអោយខាតពេលយូរ មកជួបជាមួយគាត់ទាំងអស់គ្នា។

************************************

សួរស្តីអ្នកទាំងអស់គ្នា ប្រហែលជាអ្នកទាំងអស់គ្នាចង់ដឹងហើយថា ខ្ញុំមកមន្ទីរពេទ្យណាណានេះ ធ្វើការវះកាត់អ្វីខ្លះ ហើយស្គាល់ទីនេះតាមរយៈអ្វី? ព្រោះថាបន្ទាប់ពីខ្ញុំវះកាត់រួចមានអ្នកនៅជំុវិញខ្លួនជាច្រើន ក៏បានសួរខ្ញុំបែបនេះដែរ^^

ខ្ញុំជឿថាបន្ទាប់ពីអ្នកទាំងអស់គ្នាបានឃើញរូបថតបន្ទាប់ពីវះកាត់របស់ខ្ញុំ អ្នកទាំងអស់ប្រាកដ៏ជាជ្រាប់ច្បាស់ថាខ្ញុំ វះកាត់អ្វីខ្លះ។


ដោយសារតែច្រមុះរបស់ខ្ញុំមានទម្រង់មិនស្អាតពីកំណើត ទើបខ្ញុំចង់ធ្វើការវះកាត់ ដើម្បីមើលទៅអោយមានរាងខ្ពស់ តូចស្អាត។ ហើយនេះជាលើកដំបូងដែលធ្វើការសម្រេចចិត្តវះកាត់កែសម្ផស្ស ដូច្នេះហើយការជ្រើសរើសមន្ទីរពេទ្យក៏ត្រូវរើសអោយបានច្បាស់ដែរ ខ្ញុំបានស៊ើបសួរអំពីមន្ទីរពេទ្យវះកាត់កែសម្ផស្សជាច្រើននៅក្នុងប្រទេសកូរ៉េ តែអ្វីដែលធ្វើអោយខ្ញុំចាប់អារម្មណ៌ជាងគេ គឺមន្ទីរពេទ្យវះកាត់កែសម្ផស្សណាណា ដោយសារតែទីនោះមានសេវាកម្មបកប្រែជាច្រើនភាសា បុគ្គលិករួសរាយរាក់ ជាពិសេសគឺការពិគ្រោះយោបល់ផ្ទាល់ជាមួយដុកទ័រ ធ្វើអោយខ្ញុំមានទំនុកចិត្តកាន់តែខ្លាំង។ លើពីនេះទៅទៀត នៅទីនោះមិនត្រឹមតែមានអ្នកជំងឹជនជាតិកូរ៉េនោះ គឺមានចម្រុះជាតិសាសន៌ ដែលពួកគាត់ទៅធ្វើការវះកាត់ និង ពិគ្រោះយោបល់ ដូចជាខ្ញុំដែរ។ 

 ខ្ញុំបានប្រឹក្សាយោបល់ វះកាត់ច្រមុះ និង ត្របកភ្នែកជាន់។ ចំពោះទម្រង់ច្រមុះដែលខ្ញុំចង់បានគឺ គ្រាន់តែអោយមើលមានខ្ទង់ និង ចុងខ្ពស់ជាងមុន ចំណែកភ្នែកវិញគឺចង់អោយមានត្របកធំជាងមុនបន្តិច។ ដូច្នេះចំពោះច្រមុះដុកទ័របានណែនាំខ្ញុំ អោយធ្វើការវះកាត់លើកខ្ទង់ដោយដាក់សុីលីខូន និង ចុងច្រមុះដាក់ឆ្អឺងខ្ចីត្រចៀកដើម្បីលើក ចុងអោយខ្ពស់ជាងមុន រីឯផ្នែកផ្សេងៗទៀតត្រង់ច្រមុះមិនចាំបាច់វះកាត់បន្ថែមឡើយ ចំណែកភ្នែកវិញគឺគាត់បានណែនាំអោយប្រើវិធីសាស្ត្រកឹបត្របកភ្នែក ដែលវិធីនេះសាកសមជាមួយទម្រង់ភ្នែក និង វ័យរបស់ខ្ញុំផងដែរ។

បន្ទាប់ពីខ្ញុំបានធ្វើការពិគ្រោះយោបល់រួច ខ្ញុំក៏បានសម្រេចចិត្តជ្រើសរើសថ្ងៃវះកាត់ និង ធ្វើការពិនិត្យសុខភាពភ្លាមតែម្តង។

ថ្ងៃវះកាត់បានមកដល់

ពេលដែលខ្ញុំបានមកដល់មន្ទីរពេទ្យ ខ្ញុំរៀបចំខ្លួនដូចជា ផ្លាស់ប្តូរសំលៀកបំពាក់ ថតរូប និង រង់ចាំក្នុងការពិគ្រោះយោល់ជាមួយដុកទ័ររបស់ខ្ញុំ ម្តងទៀតមុនពេលចូលវះកាត់ និង ឌីហ្សាញច្រមុះ ភ្នែក។


បន្ទាប់ពីមកខ្ញុំបានត្រៀមខ្លួនក្នុងការវះកាត់របស់ខ្ញុំ។ បើសួរថា ភ័យឬអត់ ខ្ញុំសុំឆ្លើយថា ច្បាស់ជាភ័យហើយ ដោយសារនេះជាលើកដំបូងរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំនៅតែអាចចូលក្នុងបន្ទប់វះកាត់បាន ដោយសារមានបុគ្គលិកដែលជាអ្នកបកប្រែ គាត់បាននៅក្បែរខ្ញុំជានិច្ច តាំងពីមុនពេលចូលវះកាត់រហូតដល់ខ្ញុំវះកាត់រួច។


បន្ទាប់ពីខ្ញុំដឹងខ្លួនឡើង ការវះកាត់របស់ខ្ញុំបានរួចរាល់ទៅហើយ បន្ទាប់មកបុគ្គលិកបកប្រែ និង គលានុប្បដ្ឋាយិកាបាននាំខ្ញុំទៅបន្ទប់សម្រាក។


បន្ទាប់ពីវះកាត់ហើយភ្លាមៗ មិនមានអាការៈថាឈឺចាប់ខ្លាំងនោះឡើយ តែគ្រាន់តែមានអារម្មណ៌ថាងងុយគេង និង វិលមុខតិចៗ នេះដោយសារតែសារធាតុថ្នាំសន្លប់នៅសល់។ បន្ទាប់ពីអង្គុយសម្រាប់បាន ប្រហែលជា ជាង ៤០នាទី ខ្ញុំអាចក្រោកទៅផ្ទះបានដោយខ្លួនឯង។


បន្ទាប់ពីវះកាត់បាន២ថ្ងៃ ខ្ញុំបានមកមន្ទីរពេទ្យដើម្បីធ្វើការដោះសំឡីចេញច្រមុះ

បន្ទាប់ពីវះកាត់បាន២ថ្ងៃ

បន្ទាប់ពីវះកាត់បាន ១សប្តាហ៌ខ្ញុំបានមកមន្ទីរពេទ្យម្តងទៀតតាមការណាត់ជួប ដើម្បីធ្វើការកាត់ធ្នេរ និង ជួបជាមួយដុកទ័រ។

ដុកទ័របានប្រាប់ខ្ញុំថាការវះកាត់របស់ខ្ញុំទទួលបានលទ្ធផលល្អប្រសើរណាស់ ប៉ុន្តែផ្ទៃមុខ និង ច្រមុះនៅមានសភាពហើមជាំនៅឡើយ នៅពេលវាស្រកចុះ លទ្ធផលកាន់តែល្អទៀត។ សូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ឃើញថាបែបណឹងដែរ ខ្ញុំពិតជាសប្បាយចិត្តមែនទែន។

បន្ទាប់ពីវះកាត់បាន១សប្តាហ៌


បន្ទាប់ពីវះកាត់បាន ២សប្តាហ៌ថាការហើមជាំលើមុខរបស់ខ្ញុំ បានគ្រាន់បើជាមុនច្រើនជាងមុន ហើយខ្ញុំពិតជាមានការភ្ញាកផ្អើលជាខ្លាំងនៅពេលដែលមើលក្នុងកញ្ចក់ និង ប្រៀបធៀបរូបថតរបស់ខ្ញុំ មុន និង ក្រោយវះកាត់ ឃើញថាសម្រស់របស់ខ្ញុំប្លែកជាងមុន។

បន្ទាប់ពីវះកាត់បាន ២សប្តាហ៌


******************************

អរគុណចំពោះការអាននូវការរៀបរាប់ពីការវះកាត់របស់ម៉ូឌែលរបស់មន្ទីរពេទ្យណាណា^^ សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត។ ជួបគ្នានៅអត្ថបទបន្ទាប់ទៀតណា🙂

ចំពោះចំងល់ ឬ ព័ត៍មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💢បញ្ជាក់ៈ រាល់រូបថតទាំងអស់ បានទទួលការអនុញ្ញាតពីអ្នកជំងឺ💢

💗 NANA Make Me Better 💗

#plasticsurgery #rhinoplasty #nosesurgery #beauty #southkorea

Comments