NANA REAL REVIEW | ការប្រែប្រួលសម្រស់បន្ទាប់ពី កែសម្ផស្សអោយក្មេងជាងវ័យនៅមន្ទីរពេទ្យណាណា
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^
ត្រឡប់មកជួបគ្នាវិញតាមការសន្យា
មួយរយៈនេះមានភ្ញៀវជាច្រើនបានផ្ញើរសារ មកសួរពីការកែសម្ផស្សនៅមន្ទីរពេទ្យណាណា ដោយសារពួកគាត់ចង់បានសម្រស់ក្មេងជាងវ័យ។ ដូច្នេះហើយថ្ងៃនេះ Admin នឹងបង្ហាញអ្នកទាំងអស់គ្នា អំពីអ្នកជំងឺដែលបានធ្លាប់បានកែសម្ផស្សនៅមន្ទីរពេទ្យណាណា តើចង់ដឹងទេថាគាត់បានធ្វើការវះកាត់អ្វីខ្លះ?
ផ្នែកវះកាត់
-បន្តឹងស្បែកមុខខ្នាតតូច
-បូមសម្រកខ្លាញ់ថ្ពាល់
-ចាក់ខ្លាញ់មុខ
បើនិយាយអំពីវ័យរបស់គាត់វិញ គឺគាត់មានអាយុ៣០ឆ្នាំជាង ហើយគាត់បានមកពិគ្រោះយោបល់អំពីបញ្ហាស្បែកមុខយារធ្លាក់របស់គាត់ ដោយសារគាត់ចង់បានសម្រស់មើលទៅក្មេង មានស្បែកតឹងស្អាត។ ពីមុនគាត់បានធ្វើការបន្តឹងស្បែកមុខជាមួយឡាស៊ែរជាច្រើនដងមកហើយតែ មិនទទួលបានលទ្ធផលដូចអ្វីដែលគាត់ចង់បាននោះទេ។
ដូច្នេះហើយគាត់បានទំនាក់ទំនងមកកាន់មន្ទីរពេទ្យកែសម្ផស្សណាណា ដើម្បីធ្វើការណាត់ជួបពិគ្រោះយោបល់ផ្ទាល់ជាមួយដុកទ័រ។
គាត់បានពិគ្រោះយោបល់ផ្ទាល់ជាមួយ លោកដុកទ័រ គីម អុីលហ្វាន់ (Dr. Kim Ilhwan) ដែលជាអ្នកឯកទេសសម្ផស្ស មានជំនាញ់ច្បាស់លាស់ និង មានបទពិសោធន៌ច្រើនឆ្នាំ មិនត្រឹមតែប៉ុណ្ណោះថែមទាំងទទួលបានប្រជាប្រិយភាពពីភ្ញៀវកូរ៉េ និង បរទេសផងដែរ ជាពិសេសគឺ បងប្អូនខ្មែរយើងតែម្តង។
បន្ទាប់ពីបានធ្វើការពិគ្រោះយោបល់រួចមក លោកដុកទ័របានពន្យល់ថា វាជារឿងធម្មតារបស់មនុស្សទូរទៅដែលមានបញ្ហាស្បែកមុខយារធ្លាក់ ជាពិសេសសម្រាប់អ្នកមានវ័យចាប់ពីខ្ទង់ ៣០ឆ្នាំទៅ ស្នាមជ្រួញទាំងនេះចាប់ផ្តើមមាននៅលើ ចង្អូថ្ពាល់ និង ខ្លាញ់ថ្ពាល់សងខាងនៅជ្រុងមាត់ធ្លាក់ចុះ។
ដូច្នេះលោកដុកទ័របានណែនាំ អោយធ្វើការបូមសម្រកខ្លាញ់ថ្ពាល់ និង បន្តឹងស្បែកមុខដែលយារធ្លាក់ជាមួយគ្នាដែរ ដើម្បីទទួលបានលទ្ធផលគួរអោយកត់សម្គាល់បាន។
លើពីនេះទៅទៀត ដើម្បីទទួលបានស្បែកមុខភ្លឺថ្លា និង ធ្វើអោយមុខពេញមានទម្រង់ស្អាត តាមការចង់បានរបស់ភ្ញៀវ លោកដុកទ័របានណែនាំអោយធ្វើការចាក់ខ្លាញ់មុខរួមគ្នាផងដែរ។
បន្ទាប់ពីពិគ្រោះយោបល់រួចមក ភ្ញៀវរបស់យើងមានចំណាប់អារម្មណ៌ចំពោះគំរោងវះកាត់មួយនេះ និង ធ្វើការសម្រេចចិត្តវះកាត់តែម្តង នៅថ្ងៃបន្ទាប់។
ចំពោះការរៀបចំវះកាត់នៅមន្ទីរពេទ្យណាណា មិនមានភាពស្មុគស្មាញនោះទេ ដោយសារខាងមន្ទីរពេទ្យយើងខ្ញុំ ជាមន្ទីរពេទ្យធំជាងគេក្នុងប្រទេសកូរ៉េ ការរៀបចំមានស្តង់ដាខ្ពស់ និង ធ្វើការពិនិត្យសុខភាពបានល្អិតល្អន់ ក៏ដូចជាការថត កាំររស្មីអ៊ិចផង មុនពេលធ្វើការវះកាត់។
បន្ទាប់ពីធ្វើការពិនិត្យសុខភាពរួច ភ្ញៀវរបស់យើងគាត់បានត្រៀមខ្លួនក្នុងការចូលទៅក្នុងបន្ទប់វះកាត់ដោយមានបុគ្គលិកអ្នកបកប្រែជាអ្នកជួយសំរបសម្រួល និង មើលថែរគាត់ផងដែរ^^
ចំពោះការរៀបចំនោះវិញមិនមានអ្វីច្រើននោះឡើយ
- ថតរូបមុនពេលពេលវះកាត់
-ផ្លាស់ប្តូរសម្លៀកបំពាក់ លុបលាងមុខ
- ធ្វើការឌីហ្សាលើផ្ទៃមុខដោយដុកទ័រ
បន្ទាប់មកចូលវះកាត់ជាការស្រេច
ខាងលើនេះជារូបថតរបស់ភ្ញៀវដែលគាត់បានធ្វើការវះកាត់រួចរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ទោះផ្ទៃមុខរបស់គាត់នៅមានសភាពហើយ និង ជាំខ្លះក៏ពិតមែន តែឃើញថាស្បែកទម្រង់ និង ស្បែករបស់គាត់ចាប់ផ្តើមប្រសើរឡើងខ្លះៗហើយ។
ចំពោះការហើម និង ជាំជារឿងធម្មតាចំពោះអ្នកដែលធ្វើការវះកាត់រួច តែវានិងបាត់ទៅម្តងបន្តិចៗដោយខ្លួនឯង។
តោះឥឡូវនេះយើងមកមើលលទ្ធផលបន្ទាប់ពីវះកាត់រួច
យ៉ាងម៉េចដែរ? នេះជាលទ្ធផលបន្ទាប់ពីវះកាត់ត្រឹមតែ១សប្តាហ៌ប៉ុណ្ណោះ ឃើញថា ស្នាមជាំ និង ហើមស្រកបានច្រើនខ្លះហើយ។ ហើយវានិងស្រកបន្ថែមទៀតចាប់ពី ៣ ទៅ ៦ខែ~~
ឥឡូវនេះយើងមកមើលស្នាមដេរ ដែលបានកាត់ធ្នេរហើយវិញម្តង គឺជាធ្នេរវះកាត់បន្តឺងស្បែកមុខ។ ទោះបីពេលនេះ នៅមានស្នាមមែន តែវានឹងបាត់ទៅវិញរយៈ១ខែ។
*******************************
អរគុណចំពោះការអានអត្ថបទមួយនេះសង្ឃឹមថាអ្នកចូលចិត្ត
ចំពោះចំងល់ ឬ ព័ត៍មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#plasticsurgery #facelifting #fatgrating #liposuction #koreahospital
Comments
Post a Comment