TRAVEL DESTINATION IN KOREA| ទេសភាពស្រស់ស្អាត ៥កន្លែងនៅកោះជេជូ

 សួរស្តីប្រិយមិត្តអ្នកទាំងគ្នា^^

ជួបគ្នាម្តងទៀតហើយជាមួយAdminណាណា

រដូវក្តៅជិតចូលមកដល់ហើយ អ្វីដែលពិសេសនោះគឹស្ថានភាពជំងឺឆ្លងកូវីតក៏បានថយចុះខ្លះដែរ^^ ដូច្នេះហើយនៅតាមប្រទេសដែលមានតំបន់ទេសចរល្បីៗ ក៏ចាំផ្តើមបើកដំណើរការអោយភ្ញៀវទេសចរណ៌ចូលមកបណ្តើរៗហើយ។ ចុះអ្នកទាំងអស់គ្នាវិញ មានគំរោងទៅធ្វើដំណើរកម្សាន្តនៅកន្លែងណាដែរ? បើអត់ទាន់ជ្រើសរើសទីកន្លែងបានទេ តោះមកថ្ងៃនេះAdmin នឹងណែនាំកន្លែងទេសចរដ៏ល្បីមួយនៅប្រទេសកូរ៉េខាងត្បូង គឺកោះជេជូដូ(Jeju-do)

អ្វីដែលកាន់តែពិសេសទៀតនោះ យោងតាមគេហទំព័រ The KoreaTimes ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២នេះទៅ បណ្តាប្រទេសនៅតំបន់អាសុីអាគ្នេយ៌ដោយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ចាំផ្តើមអាចធ្វើដំណើរកម្សាន្តតាមរយៈក្រុមហ៊ុនទេសចរណ៌ដោយមិនចាំបាច់មានវីសារនោះឡើយ។

តោះឥឡូវនេះកុំអោយខាតពេលយូរ យើងមកមើលតំបន់ទេសចរដែលមានទេសភាពស្រស់ និង ជាទីពេញនិយមរបស់ភ្ញៀវបរទេសនោះគឺ

១. ទឹកធ្លាក់ ឆង់បាំង (Jeongbang Waterfall)

ទឹកធ្លាក់ ឆង់បាំង គឺជារមណីយដ្ឋានមួយក្នុងចំណោមទឹកធ្លាក់ចំណាត់ថ្នាក់ទាំង៣ នៅកោះជេជូ ហើយវាជាទឹកធ្លាក់តែមួយគត់ដែលមានទឺកធ្លាក់ពីលើថ្មចោទកម្ពស់២៣ម៉ែត្រ ហូរចូលទៅក្នុងសមុទ្រ ដែលវាបង្កើតបាននូវទិដ្ឋភាពដ៏ស្រស់បំព្រង។


នៅជាប់នឹងទឺកជ្រោះគឺមានសិលាចរិកដែលសរសេរថា "Seobulgwaji" ដែលសំដៅទៅលើ មនុស្សម្នាក់ឈ្មោះ Seobul ដែលបានឆ្លងកាត់ទីនោះ។ Seobul គឺជាអ្នកបំរើរបស់អធិរាជ្យនៃរាជវង្ស ឈីង(Qin) ប្រទេសចិន ២៥៩-២១០ មុន គស។

២. ឆ្នេរសមុទ្រ ហ្យប់ឆេរ (Hyeopjae Beach)


ឆ្នេរសមុទ្រ ហ្យប់ឆេ គឺជារមណីយដ្ឋានមួយមានទីតាំងស្ថិតនៅភាគខាងលិចនៃកោះជេជូ មានវាលខ្សាច់ពណ៌សភ្លឺចែងចាំង ជាមួយនិងទឹកសមុទ្រពណ៌ខៀវខ្ចី។ នេះគឺជាភាពទាក់ទាញ់ដ៏អស្ចារ្យរបស់កន្លែងទេសចរមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគួរអោយចាប់អារម្មណ៌ជៀងនេះទៅទៀត គឺមានភោជនីយដ្ឋាន និង ហាងកាហ្វេជាច្រើននៅតាមបណ្តោយឆ្នេរ ជាមួយនឹង ទីកន្លែងមួយចំនួនដូចជា បន្ទប់ផ្លាស់សម្លៀកបំពាក់ ផ្កាឈូក និង ម្លប់ឆ័ត្រធំៗ ដែលអាចសម្រាកលំហែកាយបានពេញមួយថ្ងៃនៅតាមដងឆ្នេរផងដែរ។

៣. សួន Spirited Garden


ទីធ្លា និង អារម្មណ៌ដ៏ស្ងប់ស្ងាត់របស់សួន Spirited Garden ដែលបង្ហាញសម្រស់យ៉ាងល្អឥតខ្ចោះ ជាមួយនិងការផ្តិតយកនៅទិដ្ឋភាព រួមទាំងភ្ញៀវទេសចរជាច្រើន។ នៅទីនោះផងដែរ ក៏មានដើមឈើដែលមានអាយុកាលច្រើនសតវត្សន៌ ហៅថា Bonsai ស្ថិតនៅតាមជួរភ្នំ ស្ពានថ្មដ៏ស្រស់ស្អាត និង ទឹកជ្រោះហូរយឺតៗ ដែលធ្វើអោយចិត្តរបស់អ្នកស្ងប់ស្ងាត់រំសាយនូវភាពតានតឹង។ សួនមួយនេះ ត្រូវបានបង្កើតឡើងដោយ លោក Bum-Young Sung ក្នុងឆ្នាំ 1968។

ធម្មជាតិ និងភាពស្រស់ស្អាតនៃទីក្រុង Jeju សួន Spirited Garden គឺជាការបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍នៃសិល្បៈ ធម្មជាតិ និងទស្សនវិជ្ជា ហើយពិតជាខកបំណងទេក្នុងការទៅទស្សនា ប្រសិនបើអ្នកមានឱកាសទៅទីនោះ។

៤. កោះអ៊ូដូ (Udo Island)

ខ្យល់អាកាស និង ទេសភាពដ៏អស្ចារ្យរបស់កោះ អ៊ូដូ បានទាក់ទាញ់ភ្ញៀវទេសចរមកយ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំមកនេះ តំបន់ទេសចរមួយនេះបានលេចមុខក្នុងខ្សែភាពយន្តកូរ៉េមួយចំនួនទៀតផង។ ទីកន្លែងកម្សាន្តមួយនេះមានឈ្មោះតាមព្យព្ជានៈដែលមានន័យថា កោះគោ"Cow Island" ដោយសារតែវាមានរូបរាងស្រដៀងនឹងសត្វគោដេក និង មានទេសភាពបែបជនបទផងដែរ ព្រមទាំងមានអំណោយផងខាងផ្នែកកសិកម្មទៀតផង ទីនេះក៏ក្លាយជាប្រភពសំខាន់នៃប្រាក់ចំណូលសំរាប់ប្រជាពលរដ្ឋដែលរស់នៅទីនោះ។

ប្រសិនបើអ្នកជិះសាឡាងរយៈពេលខ្លី ពីភូមិ Seongsan-ri ភាគខាងកើតនៃ Jeju ដែលព័ទ្ធជុំវិញដោយច្រាំងថ្មចោទដែលបិទបាំងដោយឆ្នេរដ៏ស្ងៀមស្ងាត់ អ្នកនឹងភ្ញាក់ផ្អើលជាមួយនិងទេសភាពនៅទីនោះ ដែលអមជាមួយវារីអគ្គីសនិ និង ជម្រករបស់សត្វសមុទ្រ។ អ្នកអាចចំណាយពេលត្រឹមតែមួយម៉ោងដើម្បីធ្វើដំណើរវិលជុំកោះទាំងមូល។

៥. ភ្នំភ្លើង Seongsan Ilchulbong

ត្រូវបានគេស្គាល់ថា Sunrise Peak ជាកន្លែងទាក់ទាញដ៏ល្បីល្បាញ និង ជានិមិត្តរូបបំផុតរបស់ កោះជេជូ ។


វាបានកើតឡើងប្រហែល ៥ពាន់ឆ្នាំ មុនដោយការផ្ទុះភ្នំភ្លើង រូបរាងដូចចានគោមដ៏ប្លែករបស់វាកើនឡើងយ៉ាងខ្លាំងពីលើសមុទ្រ និងរលកដែលវាយលុកច្រាំងថ្មចោតរបស់វា។

ដើម្បីឡើងទៅដល់កំពូលភ្នំដែលមានកំពស់ ១៨០ម៉ែត្រ អ្នកប្រហែលត្រូវចំណាយពេលកន្លះម៉ោង។ អ្នកអាចរីករាយជាមួយទទិដ្ឋភាពដ៏អស្ចារ្យនៅលើមហាសមុទ្រ កោះ Udo និង Jeju ផ្ទាល់។ លើពីនេះទៅទៀត ពេលវេលាដែលល្អសម្រាប់ផ្តិតយកទេសភាពស្រស់ស្អាតបំផុតគឺនៅពេលព្រះអាទិត្យរះ ដែលទៅនិងឈ្មោះទីនេះ។ 

*************************************

អរគុណចំពោះការអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានិងចូលចិត្ត^^

ជួបគ្នាម្តងទៀតនៅពេលក្រោយ ជាមួយនិងអត្ថបទថ្មីៗ

💗 NANA Make Me Better 💗


អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#jejuisland #traveltokorea #southkorea #visitkorea #medicaltour


Comments