Visit to Korea on Summer Vacation| ឆ្នេរសមុទ្រស្រស់ស្អាតទាំង៤កន្លែងនៅប្រទេសកូរ៉េនារដូវក្តៅ

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គា្ន^^

ឃើញថាឆ្នាំ២០២២នេះ រដូវក្តៅចាប់ផ្តើមលឿនជារាល់ឆ្នាំ ថែមទាំងមានសីតុណ្ណភាពក្តៅខ្លាំងជាធម្មតា ដែលធ្វើមនុស្សគ្រប់គ្នា នឹងឃើញដល់វិស្សកាលរដូវក្តៅមុនគេ សូម្បីតែ Adminក៏ដូចគ្នាដែរ។

ចំពោះAdmin វិញមានគំរោងចង់ទៅលេងតាមឆ្នេរសមុទ្រ ចុះអ្នកទាំងអស់គ្នាវិញមានគំរោងទៅណាដែរ? បើអត់មានទេ តោះមកមើលឆ្នេរសមុទ្រ៤កន្លែងដែលមានទីតាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទេសភាពស្រស់ស្អាតប្លែកភ្នែកទាំងអស់គ្នា។


ទី១  ឆ្នេរសមុទ្រ ស៊ុកឈរ Sokcho Beach


ឆ្នេរសមុទ្រ ស៊ុកឈរជាឆ្នេរសមុទ្រមួយដ៏ពេញនិយមរបស់ប្រទេសកូរ៉េ ដែលបើដំណើរការដំបូងនៅឆ្នាំ ១៩៧៦ ដែលមានចំងាយមិនឆ្ងាយពីចំណតឡាន Sokcho Expressនោះទេ លោកអ្នកដើរទៅដល់បាន។ នេះជាចំណុចពិសេសមួយដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៌ទាំងជាតិ និង អន្តរជាតិទៅទស្សនាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ សោភ័ណ្ឌភាពឆ្នេរវិញ មានភាពស្រស់ស្អាត ទឺកសមុទ្រមានព័ណ៍ខៀវថ្លា និង មានជម្រៅមិនជ្រៅនោះទេ ដូច្នេះចំពោះអ្នកដែលចង់លេងទឹក ទីនេះគឺជាជម្រើសដ៏ល្អសំរាប់ពួកគេ។ នៅជិតឆ្នេរសមុទ្រផងដែរមានក៏មានភោជនីយដ្ឋាន និង ហាងលក់របស់របរប្រើប្រាស់ជាច្រើនដែលធ្វើអោយមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៌ថែមមួយកម្រិតទៀត។ នៅតាមបណ្តោយឆ្នេរ អ្នកថតរូបជាមួយទេសភាព និង រូបចម្លាក់ដ៏គួរអោយចាប់អារម្មណ៌ ក៏ដូចជាសួរឧទ្យានតូចដែលមាន ផ្លូវដើរកាត់ព្រៃតូចៗ។

ទីតាំងៈ 190, Haeoreum-ro, Sokcho-si, Gangwon-do

강원도 속초시 해오름로 190 (조양동)

ទី២ ឆ្នេរកាងនឺង ក្យង់ផូ Gangneung Gyeongpo Beach

ឆ្នេរកាងនឺង ក្យង់ផូ មានចំងាយ ១គីឡូម៉ែត្រពី ឆ្នេរGyeongpodae Pavilion និង ៦គីឡូម៉ែត្រពីទីប្រជុំជននៅខេត្តកាងនឺង។ គឺជាឆ្នេរដែលមានចន្លោះរវាងបឹង និង សមុទ្រខ័ណ្ឌចែកដោយខ្សាច់ ឆ្នេរនេះមាន ប្រវែងលាតសន្ធឹង ១.៨ គីឡូម៉ែត្រ និង ទឹករាក់ ដែលធ្វើអោយអ្នកទេសចរណ៌ ងូតទឹកលេងបណ្តើរ គយគន់ទេសភាពបាន។ លើសពីនេះទៅទៀត នាពេលរដូវក្តៅផងដែរ គេក៏មានប្រារព្ធពិធីតាំងពិព័រណ៍សិល្បៈវប្បធម៍ និង ជិះកង់តាមបឹង និង ឡើងភ្នំផងដែរ។

ទីតាំងៈ 514, Changhae-ro, Gangneung-si, Gangwon-do

강원도 강릉시 창해로 514 (안현동)


៣. ឆ្នេរសមុទ្រ ហេអ៊ុនដេ Haeundae Beach

គ្រាន់តែលឺឈ្មោះភ្លាម ប្រហែលអ្នកមួយចំនួនបានស្គាល់ទីនេះរួចមកហើយ

ឆ្នេរឆ្នេរសមុទ្រ ហេអ៊ុនដេ ជាឆ្នេរសមុទ្រដែលល្បីបំផុតប្រចាំប្រទេសកូរ៉េ ដែលមានទីតាំងនៅទីក្រុង ប៊ូសាន ឬអាចនិយាយបានថាដែលជាទីក្រុងទី២ បន្ទាប់ពីទីក្រុង សេអ៊ូល។ ឆ្នេរសមុទ្រមួយនេះគឺមានភ្ញៀវទេសចរណ៌ទៅទស្សនាគ្រប់រដូវកាល ដោយសារតែទេសភាព និង បរិយាកាសដ៏អស្ចារ្យ។ នៅទីនោះផងដែរមានផ្សារតូចៗ ដែលអ្នកអាចស្វែងរកអាហារញុំាតាមបែបកូរ៉េ និង ភោជនីយដ្ឋាន បារជាច្រើនផងដែរ ។


នៅជិតឆ្នេរ ហេអ៊ុនដេនេះផងដែរ ក៏មានឆ្នេរមួយទៀតហៅថា ក្វាងងានលី Gwangalli ដែលមានទេសភាពស្រស់ស្អាត ជាពិសេសនៅពេលយប់។ ដូច្នេះហើយប្រសិនអ្នកទាំងអស់គ្នាមានគំរោងមក ហេអ៊ុនដេ ពិតជាមិនខកបំណងឡើយ។

៤. ឆ្នេរ Surfyy (Yang Yang)

ឆ្នេរ Surfyy ឬ ហៅថា Yang Yang មានទីតាំង ស្ថិតនៅភាគឦសាននៃប្រទេសកូរ៉េខាងត្បូង។ ទីនោះមានឆ្នេរស្រស់ស្អាត ជាមួយនឹង ខ្សាច់ព័ណ៍សធំទូលាយ និង អាចមើលសមុទ្របានយ៉ាងច្បាស់បើប្រៀបធៀបទៅនឹងឆ្នេរដ៏ទៃទៀត។

ប្រសិនបើអ្នកទាំងអស់គ្នាមកទស្សនាជាមួយនិងគូស្នេហ៌វិញ វាកាន់តែបង្កើនបរិយាកាសល្អបន្ថែមទៀត^^

************************************

អរគុណសំរាប់ការអានអត្ថបទមួយនេះ^^ សង្ឃឹមថាអ្នកទាំងគ្នាចូលចិត្ត

ប្រសិនបើអ្នកទាំងអស់គ្នាមានស្បែកខ្មៅស្រអាប់ដោយសារពន្លឺថ្ងៃកំឡុងពេលទៅលេងឆ្នេរសមុទ្រ លោកអ្នកអាចមកទទួលយកសេវាកម្ម សេរ៉ូមស្បែកស្អាត និង ថ្នាំស្បែកស បានណា ជាមួយប្រម៉ូសិនខែក្តៅនេះ^^

ចំពោះចំងល់ ឬ ព័ត៍មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

💗 NANA Make Me Better 💗

#visitkorea #koreabeauty #summervacation #beach #skincare






Comments