4 SEASONS IN KOREA | តោះមកដឹងពីអាកាសធាតុទាំង ៤រដូវនៅប្រទេសកូរ៉េ
ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់មកហើយថានៅតាមប្រទេសនីមួយៗតែងមានអាកាសធាតុខុសៗ ជាក់ស្តែងដូចប្រទេសកម្ពុជាយើង មានទីតាំងនៅតំបន់ត្រូពិចដែលមានអាកាសធាតុក្តៅ ហើយ សើម រីឯ អាកាសធាតុវិញគឺមាន ២រដូវគឺ រដូវប្រាំង និង រដូវវស្សា ដែលមានលក្ខណៈខុសពីប្រទេសកូរ៉េ ដែលមានអាកាសធាតុ ៤រដូវគឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។
ប្រសិនបើអ្នកទាំងអស់គ្នាមានគំរោងធ្វើដំណើរកម្សាន្តទៅប្រទេសកូរ៉េ លោកអ្នកគួរតែដឹងពីបរិយាកាស និង អាកាសធាតុជាមុនសិន ដើម្បីងាយស្រួលសម្រាប់ការត្រៀមសម្លៀកបំពាក់ជាដើម។
ដូច្នេះថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាមកដឹងពីអាកាសធាតុទាំង ៤រដូវនៅប្រទេសកូរ៉េ
១. រដូវផ្ការីក (Spring)
រដូវផ្ការីកគឺជា រដូវកាលមួយដែលជនជាតិកូរ៉េចាត់ទុកថាជាការចាប់ផ្តើមថ្មី ហើយក៏ជាពេលវេលាដ៏ស្រស់ស្អាតសម្រាប់គូរស្នេហ៍ណាត់ជួបគ្នាដែរ។ ទេសភាពផ្ការីកដ៏ស្រស់បំព្រងនៅក្នុងរដូវកាលមួយនេះផងដែរ គឺចាប់នៅខែមីនា ចំណែកឯភាគចខាងត្បូងបំផុតនៃប្រទេសកូរ៉េ នៅកោះជេជូ លោកអ្នកនិងបានឃើងរីកព័ណ៍លឿង(Rapeseed)ដ៍ស្រស់ស្អាតផងដែរ។ បន្ទាប់ពីផ្កាសាគូរ៉ា(Cherry) នៅមានផ្កាជាច្រើនទៀតដូចជា Flaming azalea, Forsythia និង Fragrant Magnolia។
ក្នុងរដូវក្តៅជាពេលដែលល្អបំផុតសម្រាប់ការធ្វើដំណើរកម្សាន្ត ជាពិសេសនៅតាមឆ្នេរសមុទ្រតែម្តង ដែលប្រទេសកូរ៉េជាប្រទេសដែលសម្បូរទៅដោយឆ្នេរសមុទ្រ កោះ និង ភ្នំខ្ពស់ អមជាមួយទេសភាពស្រស់ស្អាតផងដែរនោះ មានអ្នកទេសចរជាតិ និង អន្តរជាតិជាច្រើនក៏និយមធ្វើដំណើរកម្សាន្តនាពេលរដូវក្តៅផងដែរ។ មិនត្រូវតែកន្លែងដើរកម្សាន្តនោះទេ មានហាងកាហ្វេ និង ភោជនីយដ្ឋានប្រពៃណីអាហារកូរ៉េផងដែរ។ បើនិយាយពីតំបន់ដែលគេនិយមទៅបំផុតនោះគឺកោះជេជូ ដែលជាលំដាប់កំពូលរមណីយដ្ឋានដែលមានអ្នកទៅទស្សនាជាង ៥លានអ្នកក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ នៅរដូវក្តៅក្នុងប្រទេសកូរ៉េគឺមានអាកាសធាតុក្តៅ ហើយសើម សីតុណ្ហភាព អាចឡើងទៅដល់ ៣៥ ទៅ ៣៨ អស្សាសេ ជាពិសេសចាប់ពីដើមខែមិថុនា និង ពាក់កណ្តាលខែកក្កដាគឺមានសីតុណ្ហភាពក្តៅខ្លាំង ដោយសារខ្យល់មូសុង និង ធ្វើអោយមានភ្លៀងធ្លាប់ផងដែរ។ ប្រសិនបើអ្នកទាំងអស់គ្នាមានគំរោងមកទស្សនាប្រទេសកូរ៉េក្នុងរដូវក្តៅគួរតែពិនិត្យមើលអាកាសធាតុ ឬ ត្រៀមចិត្តទុកជាមុននៅពេលភ្លៀងធ្លាក់ ព្រោះភ្ញៀងធ្លាក់នៅកូរ៉េ មិនដូចនៅប្រទេសកម្ពុជាយើងឡើយ ដោយសារមេឃភ្លៀងអាចមានរយៈពេលពេញមួយថ្ងៃ ឬ ១សប្តាហ៌ទៅដល់១០ថ្ងៃឯណោះ។
រដូវស្លឹកឈើជ្រុះនៅប្រទេសកូរ៉េ ជាពេលវេលាច្រូតកាត់ទិន្នផលរបស់កសិករ ហើយក៏ជាពេលដែលមានពិធីបុណ្យប្រពៃណីឈានមុខគេផងដែរ។ បើនិយាយពីអាកាសធាតុរដូវកាលមួយនេះ ពិតជាល្អខ្លាំងជារដូវកាលដ៏ទៃទៀត ដោយសារតែមានអាកាសធាតុខ្យល់បរិសុទ្ធ ត្រជាក់តិចៗ អមជាមួយសម្រស់ព័ណ៍ស្លឹកឈើលៀង ក្រហម និង ផ្ទៃមេឃខៀវស្រឡះ។
រដូវស្លឹកឈើជ្រុះនៅកូរ៉េ ចាប់ពីខែកញ្ញា ដល់ ខែវិច្ឆិកា ដោយនៅខែកញ្ញា មានសីតុណ្ហភាពពី ២៥ ទៅ ១៧អង្សា ខែតុលា មានសីតុណ្ហភាពចាប់ពី ២០ ទៅ ១០អង្សា និង នៅខែវិច្ឆិកា សីតុណ្ហភាពធ្លាក់ចុះពី ១២ ទៅ ៣អង្សា អាននិយាយបានថា ជាការចាប់ផ្តើមរដូវរងារ។
ប្រសិនបើអ្នកទាំងអស់គ្នាសួរថា តើរដូវមួយណា ជាពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរកម្សាន្តទៅប្រទេសកូរ៉េ? Admin សូមណែនាំរដូវស្លឹកឈើជ្រុះ^^
៤. រដូវរងារ
ក្នុងរដូវរងារ ទោះជាសីតុណ្ហភាពត្រជាក់ប៉ុណ្ណោះយ៉ាងណាក៏ដោយ ក៏មានភ្ញៀវទេសចរជាច្រើនអាចមកទស្សនាផងដែរ ជាមួយនឹងរមណីដ្ឋានជិះស្គីជាច្រើនលំដាប់ពិភពលោក។ ចំពោះរដូវកាលជិះស្គីវិញគឺមានរយៈពេលពីខែធ្នូ ដល់ខែមីនា។
ក្នុងរដូវរងារនេះផងដែរគឺមានសីតុណ្ហភាពដល់ -១០អង្សាសេ និង អាកាសធាតុស្ងួត មានភ្លៀងធ្លាក់ម្តងម្កាល តែក្នុងទម្រង់ជាព្រិល និង កម្រមានភ្ញៀងធ្លាក់ណាស់។ លើសពីនេះទៅទៀត អ្នកទាំងអស់គ្នាអាចទស្សនាពិធីបុណ្យជាច្រើន នៅ Daegwallyeong Gangwon ពិធីបុណ្យវប្បធម៏ព្រិលទឹកកក ដែជាកន្លែងអាចដើរឆ្លងកាត់ផ្លូវរូងក្រោមទឹកកកព្រិលដ៏ធំ ដើម្បីគយគន់ រូបចម្លាក់ដែលធ្វើពីទឹកកក និង ព្រិលផងដែរ។
**************************************
អរគុណចំពោះការចូលអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត។ ជួបគ្នានៅអត្ថបទបន្ទាប់^^
💗 NANA Make Me Better 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#koreawealther #summer #winter #spring #autumn #koreaseasons


Comments
Post a Comment