រឿងរាវមួយចំនួនអំពីការវះកាត់កែច្រមុះដែលលោកអ្នកគួរតែដឹង
សួរស្តីអ្នកទាំងអស់គ្នា!
ជួបគ្នាសារជាថ្មីជាមួយ Admin ណាណា
សព្វថ្ងៃនេះ Admin ទទួលបានសំនួរជាច្រើនពីប្រិយមិត្តអ្នកអាន ក៏ដូចជាមិត្តភ័ក្តរបស់ Admin ដែលកំពុងរស់នៅខ្មែរតែម្តង អំពីការវះកាត់កែច្រមុះ។ ពួកគាត់បានសួរថាតើការវះកាត់ច្រមុះ គេវះកាត់ដាក់អ្វីខ្លះ? តើការវះកាត់របៀបមួយណាល្អ?
ជាការពិតណាស់ អ្នកដែលសម្រេចចិត្តវះកាត់ច្រមុះភាគច្រើនគឺដោយសារតែពួកគេចង់ផ្លាស់ប្តូរទម្រង់ចម្រុះរបស់ពួកគេ ដោយអ្នកខ្លះចង់បានខ្ទង់ខ្ពស់ ចុងច្រមុះស្រួច ចំណែកអ្នកខ្លះវិញចង់បានបែបធម្មជាតិ ដើម្បីអោយសមនឹងទម្រង់មុខរបស់គាត់។
ទទឹមនិងទម្រង់ជាមួយការចង់បានរបស់អ្នកជំងឺផងដែរ យើងត្រូវដឹងថាការវះកាត់ គេធ្វើយ៉ាងណាខ្លះ?^^
ការវះកាត់ច្រមុះដោយប្រើ ជំនី ឬ ឆ្អឹងខ្ចីរបស់ឯងគឺអាចកាត់បន្ថយហានិភ័យនៃការកើតមានបញ្ហារលាក និង ការប្រតិកម្មផ្សេងៗ ក៏ដូចជាការទទួលបាននូវទម្រង់ច្រមុះស្អាតដូចធម្មជាតិផងដែរ។
ឆ្អឹងខ្ចីត្រចៀក (Ear Cartilage)
ឆ្អឹងខ្ចីត្រចៀកផ្នែកមួយដែលគេនិយមប្រើក្នុងវះកាត់លើចុងច្រមុះដើម្បីទទួលបានរូបរាងស្អាតបែបធម្មជាតិ។ ជាពិសេសចំពោះអ្នកដែលមានចុងច្រមុះទាប ស្បែកស្តើង និង ឆ្អឹងខ្ចីក្នុងច្រមុះតូចតែម្តង ដូច្នេះហើយការប្រើឆ្អឹងខ្ចីគឺសមសម្រាប់ប្រភេទច្រមុះរបស់ពួកគេ។
ឆ្អឹងខ្ចីច្រមុះ (Setump Cartilage)
ឆ្អឹងខ្ចីច្រមុះ ឬ Nasal Septum Cartitage គឺជាជួរឆ្អឹងខ្ចីដែលមាននៅផ្នែកក្នុងច្រមុះ ដែលគេវះកាត់វះកាត់វាយកជាទម្រង់អក្សរ L ដែលផ្នែកមួយនេះមានតួនាទីធ្វើចុងច្រមុះស្រួច មានរូបរាងមុំកែង។
ឆ្អឹងជំនី (Rib Cartilage ឬ Costal Cartilage)
ក្រៅពីឆ្អឹងខ្ចីច្រមុះ និង ត្រចៀក ដែលគេយកវាទៅប្រើប្រាស់ក្នុងការវះកាត់ច្រមុះ ឆ្អឹងជំនីក៏ត្រូវបានប្រើប្រាស់ដែរ ក្នុងករណី អ្នកដែលមិនមានឆ្អឹងខ្ចីគ្រប់គ្រាន់ និង ចម្រុះទាបខ្លីហើយខើច។ ឆ្អឹងជំនីនេះផងដែរ វាត្រូវបានយកចេញពី ឆ្អឹងទី ៦ ឬ ទី៧ និង កាត់ប្រវែង ២សង់ទីម៉ែត្រ។
ភ្នាស់ស្បែក (Dermis)
ភ្នាសស្បែកក្នុងសាច់ត្រគាគ ឬ ហៅថា Dermis គឺជាស្រទាប់ស្បែកចខាងក្នុង ចន្លោះនិង ស្រទាប់ខ្លាញ់ ដែលគេយកមកប្រើប្រាស់សម្រាប់លើខ្ទង់ច្រមុះ ជំនួសអោយសុីលីកូន ក្នុងករណីអ្នកដែលធ្លាប់វះកាត់ច្រមុះ និង មានបញ្ហាប្រតិកម្មជាមួយសុីលីកូន និងស្តើងចុងច្រមុះផងដែរ។
ភ្នាស់ Temporomandibular (fascia)
ភ្នាស់ temporomandibular គឺជាភ្នាសដែលព័ទ្ធជុំវិញសាច់ដុំខាងក្នុងស្បែកក្បាលលើត្រចៀក ដែលគេយកវាមកប្រើរុំសុីលីកូន និង ឆ្អឹងខ្ចី ក្នុងករណីអ្នកមានស្បែកច្រមុះខ្ទង់ និង ចុងច្រមុះស្តើងខ្លាំង។
តើការប្រើប្រាស់ឆ្អឹងខ្ចី ឬ ភ្នាស់មួយណាដែលអ្នកជំងឺគួរតែប្រើ?
ចំពោះចម្លើយនោះមានតែដុកទ័រជំនាញប៉ុណ្ណោះដែលអាចឆ្លើយ ពន្យល់អ្នកទាំងអស់គ្នាបានក្បោះក្បាយ នឹងណែនាំអំពីវិធីសាស្ត្រដែលសមនិងអ្នកទាំងអស់គ្នា។
តើគួរតែពិគ្រោះយោបល់ជាមួយដុកទ័រជំនាញនៅទីណា?
គឺនៅមន្ទីរពេទ្យកែសម្ផស្សណាណា ដែលជាមន្ទីរពេទ្យប្រជុំទៅដោយដុកទ័រជំនាញ និងមានឈ្មោះបោះសំលេងនៅប្រទេសកូរ៉េខាងត្បូង និងទទួលបានការគាំទ្រពីអ្នកជំងឺក្នុងស្រុក និង បរទេសផងដែរ។ លើពីនេះទៅទៀត មិនថាបងប្អូនខ្មែរដែលនៅកូរ៉េនោះ ចំពោះបងប្អូនដែលនៅខ្មែរក៏អាចធ្វើការពិគ្រោះយោបល់ និង ឡើងមកធ្វើការវះកាត់បានផងដែរ^^
*****************************
អរគុណចំពោះការអានអត្ថបទមួយនេះសង្ឃឹមថាអ្នកចូលចិត្ត
ចំពោះចំងល់ ឬ ព័ត៍មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
💗 NANA Make Me Better 💗
#rhinoplasty #nosesurgery #koreahospital #southkorea #plasticsurgery








Comments
Post a Comment