ការវះកាត់ធ្វើថ្ពាល់ខួច ដើម្បីទទួលបានសម្រស់ដូចតារាកូរ៉េ😍🥰
ស្នាមញញឹមជាសម្រស់ដ៏ទាក់ទាញមួយសំរាប់មនុស្សម្នាក់ៗមិនថាស្រី ឬ ប្រុសទេ តែបើមានថ្ពាល់ខួចវិញ វាកាន់តែធ្វើអោយធ្វើអោយសម្រស់របស់យើង មានភាពទាក់ទាញ និង មានមន្តស្នេហ៌ថែមមួយកម្រិតទៀត។ ដូច្នេះហើយមិនចាំបាច់តែមានដងខ្លួនស្រឡូន ជើងវែងស្អាតដូចតារានោះទេ មានត្រឹមតែស្នាមញញឹមគឺគ្រប់គ្រាន់សម្រាប់ការទាក់ទាញពីមនុស្សជុំវិញខ្លួន និង ពីមនុស្សផ្ទុយភេទផងដែរ។
មិនមែនមនុស្សគ្រប់រូប សុទ្ធតែកើតមកមានស្នាមថ្ពាល់ខួចពីកំណើតនោះទេ វាអាចកើតមានពីកំណើត រីឯអ្នកខ្លះកើតមកពីការត្រូវរបួស ហើយស្នាមទាំងនេះត្រូវបានចាត់ទុកថាជាភាពស្រស់ស្អាត និង ជាសំណាងផងដែរ។ ដូច្នេះហើយទើបបច្ចុប្បន្ននេះ ចំនួននៃអ្នកវះកាត់ធ្វើថ្ពាល់ខួច បានកើនឡើងយ៉ាងខ្លាំង។
តើអ្នកទាំងអស់គ្នាដឹងទេថា អ្វីទៅគឺជាការវះកាត់ធ្វើថ្ពាល់ខួច?
ការវះកាត់ថ្ពាល់ខួចគឺជាការវះកាត់កែសម្ផស្សមួយបែប ធ្វើអោយមានស្នាមផតចូលក្នុងនៅពេលញញឹម។ ហើយស្នាមខួចផតចូលក្នុងនេះផងដែរភាគច្រើនមាននៅត្រង់ផ្នែកខាងក្រោមថ្ពាល់ និង ពេលខ្លះមាននៅជិតចង្កា។
នៅពេលដែលលោកអ្នកសម្រេចចិត្តធ្វើការវះកាត់ស្នាមថ្ពាល់ខួច អ្នកគួរតែស្វែងរកគ្រូពេទ្យវះកាត់កែសម្ផស្សដែលមានជំនាញ និង បទពិសោធន៌ ដើម្បីធ្វើការពិគ្រោះយោបល់ពីរបៀបនៃការវះកាត់ អត្ថប្រយោជន៌ និង ហានិភ័យដែលអាចកើតមានឡើងផងដែរ។ ព្រោះវេជ្ជបណ្ឌិតកែសម្ផស្សមានជំនាញក្នុងការកំណត់ថាតើស្ថានភាពនៃសាច់ដុំថ្ពាល់ ទីតាំងនិង សមាមាត្របែបណាដែលសាកសមក្នុងការវះកាត់។
ការវះកាត់ថ្ពាល់ខួច ឬ ហៅថា Dimpleplastyគឺជាបច្ចេកទេសនៃការដេរស្បែក និង សាច់ដុំនៅខាងក្នុងប្រហោងមាត់។ ចំពោះដំណើរការវះកាត់ បន្ទាប់ពីប្រើថ្នាំសន្លប់រួច វេជ្ជបណ្ឌិត និង ធ្វើការវះកាត់នៅសាច់ថ្ពាល់ផ្នែកខាងក្នុង ដោយដេរចងស្បែក និង សាច់ដុំថ្ពាល់ ដើម្បីកុំអោយមានស្លាកស្នាម និង បង្កើតបានជាស្នាមថ្ពាល់ខួចដ៏ស្រស់ស្អាតបែបធម្មជាតិ។
រយៈពេលនៃការជាសះស្បើយ
ចំពោះការជាសះស្បើយ និង ការថែទាំក្រោយវះកាត់គឺមានលក្ខណៈសាមញ្ញណាស់ ដោយបន្ទាប់ពីវះកាត់រួច មិនចាំបាច់ស្នាក់នៅមន្ទីរពេទ្យទេ គឺអាចចេញទៅផ្ទះបាន។ បន្ទាប់ពីវះកាត់រួច ត្រង់តំបន់ថ្ពាល់អាចនិងមានហើមបន្តិច ដូច្នេះការស្អំបន្ទះត្រជាក់គឺចាំបាច់ ដើម្បីកាត់បន្ថយការហើម ហើយវានិងបាត់ទាំងស្រុងបន្ទាប់ពី ២ ទៅ ៣ថ្ងៃ។
រយៈពេលដែលអាចឃើញលទ្ធផលបន្ទាប់ពីវះកាត់រួច
បន្ទាប់ពីវះកាត់ហើយដំបូង អ្នកនឹងឃើញមានថ្ពាល់ខួច ទោះបីជាមិនញញឹមក៏ដោយ។ បន្ទាប់ពីវះកាត់រួចរយៈពេលពី ១ខែ ទៅ ២ខែ ស្នាមថ្ពាល់ខួច និងបាត់ទៅវិញដោយខ្លួនឯង ហើយស្នាមខួចលេចឡើងបែបធម្មជាតិនៅពេលញញឹម។
ការវះកាត់ថ្ពាល់ខួច គឺជាការវះកាត់បែបងាយៗក៏ពិតមែន ប៉ុន្តែវាក៏ទាមទារអោយវះកាត់ជាមួយវេជ្ជបណ្ឌិតដែលមានសមត្ថភាព និង មានបទពិសោធន៌ខ្ពស់ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។ ដូច្នេះហើយប្រសិនបើអ្នកទាំងអស់គ្នាចង់វះកាត់ថ្ពាល់ខួច អ្នកទាំងអស់គ្នាគួរតែទៅមន្ទីរពេទ្យដែលមានកេរ្តិ៌ឈ្មោះ និង មានក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានសុវត្ថិភាព និង ទំនុកចិត្ត។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៌លើកាកែសម្ផស្ស ជាពិសេសថ្ពាល់ខួច មន្ទីរពេទ្យកែសម្ផស្សណាណា គឺជាជ្រើសរើសដ៏ល្អបំផុតសម្រាប់លោកអ្នក។
ព័ត៍មានបន្ថែមអំពីការវះកាត់ និង ប្រឹក្សាយោបល់ សូមទំនាក់ទំនងមកកាន់៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
💗 NANA Make Me Better 💗
#plasticsurgery #dimpleplsty #beauty #koreahospital #nanahospital
Comments
Post a Comment