NANA Real Model Review | វះកាត់ច្រមុះ និង បង្រួមឆ្អឹងថ្ពាល់ក្នុងពេលតែមួយ ដើម្បីទទួលសម្រស់ប្លែកមិនគួរអោយជឿ

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

ត្រឡប់មកជួបគ្នាម្តងទៀតហើយជាមួយ Admin NANA😍

ថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាមកជួបជាមួយអ្នកជំងឺវះកាត់វះកាត់កែសម្ផស្ស ដែលជាម៉ូឌែលរបស់យើង។ ចង់ដឹងទេថាគាត់បានធ្វើការវះកាត់អ្វីខ្លះ? តោះឥឡូវនេះមកជាមួយគាត់ទាំងអស់គ្នា^^


*****************************

    Helloចា៎ សួរស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីបទពិសោធន៌វះកាត់របស់ខ្ញុំនៅមន្ទីរពេទ្យកែសម្ផស្សណាណា។ ដំបូងឡើយខ្ញុំបានស្គាល់មន្ទីរពេទ្យណាណាតាមរយៈមិត្តភ័ក្តដែលបានមកធ្វើការវះកាត់ច្រមុះ និង ព្យាបាលស្បែកមុខ ដោយសារខ្ញុំបានឃើញលទ្ធផលរបស់ពួកគាត់ ហើយខ្ញុំក៏បានសួរគាត់ថា វះកាត់នៅពេទ្យមួយណាដែរ? ហើយទីនោះយ៉ាងមិនដែរ? ពួកគាត់ក៏បានប្រាប់ខ្ញុំថា គាត់បានវះកាត់នៅមន្ទីរពេទ្យកែសម្ផស្សណាណា ហើយបើចង់ដឹងថានៅទីនោះ មានលក្ខណបែបណា សាកល្បងទៅព្រឹក្សាយោបល់ទៅ ទីនោះក៏មានបុគ្គលិកបកប្រែដែរ។ បន្ទាប់ពីបានលឺពួកគាត់ប្រាប់បែបណឹង ខ្ញុំក៏បានទំនាក់ទំនងទៅខាងមន្ទីរពេទ្យផ្ទាល់តែម្តង ព្រោះខ្ញុំមានបំណងចង់វះកាត់យូរហើយ តែដោយសារតែមិនទុកចិត្ត និង មិនដឹងថាត្រូវទៅមន្ទីរពេទ្យមួយណា ទោះបីនៅកូរ៉េមានមន្ទីរពេទ្យច្រើនក៏ដោយ។

    ពេលខ្ញុំទៅដល់មន្ទីរពេទ្យ ដំបូងឡើយមានអារម្មណ៍ភ័យៗ តែដោយសារបុគ្គលិកទីនោះមានភាពរួសរាយរាក់ទាក់ ធ្វើអោយខ្ញុំបាត់ភ័យ និង មានរម្មណ៌ថាដូចជួបមិត្តភ័ក្តអញ្ចឹង។ បន្ទាប់មកគាត់បានជូនខ្ញុំទៅ ថត CT X-ray ដើម្បីត្រៀមធ្វើការពិគ្រោះយោបល់ជាមួយដុកទ័រ។ ចំពោះផ្នែកពិគ្រោះយោបល់ ខ្ញុំចង់ពិគ្រោះអំពីឆ្អឹងទម្រង់មុខ និង ច្រមុះ។ និយាយទៅខ្ញុំចង់បានទម្រង់មុខតូចបែបធម្មជាតិ និង ច្រមុះស្រួចខ្ពស់ស្ទាយបែបបរទេស។ 

    បន្ទាប់ពីដុកទ័របានពិនិត្យទម្រង់មុខខ្ញុំផ្ទាល់ ព្រមទាំងរូបថតCTផងដែរ។ ចំពោះឆ្អឹងមុខដុកទ័របានណែនាំអោយខ្ញុំវះកាត់បង្រួមឆ្អឹងថ្ពាល់ ដើម្បីទទួលទម្រង់មុខតូចដូចអ្វីដែលខ្ញុំចង់បាន មិនចាំបាច់បង្រួមឆ្អឹងថ្គាមទេ ដោយសារតែទម្រង់ឆ្អឹងថ្គាមរបស់ខ្ញុំតូចស្រាប់ហើយ។ រីឯច្រមុះវិញគឺធ្វើការវះកាត់ លើកខ្ទង់ដាក់សុីលីកូន ចុងច្រមុះចាក់ឆ្អឹងខ្ចីត្រចៀក បង្រួមគល់ច្រមុះ កាត់កំពកលើខ្ទង់ និង ធ្វើការយកខ្លាញ់ក្នុងចុងច្រមុះចេញ ដើម្បីធ្វើអោយទម្រង់ច្រមុះស្រួចស្លីមស្អាត។

    បន្ទាប់ពីបានពិគ្រោះយោបល់រួច ខ្ញុំបានសម្រេចចិត្តធ្វើការវះកាត់តែម្តង ដោយសារតែខ្ញុំទំនុកចិត្តខ្លាំងមែនទែន បន្ទាប់ពីប្រឹក្សាយោបល់រួច រួមទាំងសេវាកម្ម និង ការពន្យល់ណែនាំអំពី នីតិវិធីវះកាត់ច្បាស់លាស់។

    មុនពេលធ្វើការវះកាត់ផងដែរ ខាងមន្ទីរពេទ្យបានធ្វើការពិនិត្យសុខភាព និង ពិគ្រោះសួរអំពីប្រវត្តិសុខភាពរបស់ខ្ញុំយ៉ាងច្បាស់លាស់ មុននិងអនុញ្ញាតអោយខ្ញុំចូលវះកាត់ ត្រង់ចំណុចនេះហើយធ្វើអោយខ្ញុំកាន់តែមានទំនុកចិត្ត និង ភាពកក់ក្តៅក្នុងការវះកាត់លើកនេះផងដែរ។


    នេះគឺជារូបថតរបស់ខ្ញុំនៅថ្ងៃដែលវះកាត់រួច មុខរបស់ខ្ញុំចាប់ផ្តើមហើម និង ពិបាកក្នុងការដង្ហើមដោយសារតែដុកទ័រដាក់សំឡីក្នុងច្រមុះ ដូច្នេះហើយខ្ញុំត្រូវដង្ហើមតាមមាត់។ ចំពោះការញុំាវិញ នៅសប្តាហ៌ដំបូងត្រូវញុំាអាហាររាវៗដូចជា បបរ និង ស៊ុប រហូតដល់ សប្តាហ៌ទី៦ ទើបអាចចាប់ផ្តើមអាចញុំាអាហារទន់ៗបាន។


    ខាងលើនេះជារូបថតរបស់ខ្ញុំនៅថ្ងៃទី២ បន្ទាប់ពីវះកាត់រួច។ ខ្ញុំបានមកមន្ទីរពេទ្យដើម្បីដកសំឡីចេញពីច្រមុះ និង ធ្វើការថតCT ដើម្បីតាមដានការជាសះស្បើយនូវមុខរបួស។

     បន្ទាប់ពីវះកាត់រួចបាន៧ថ្ងៃ ខ្ញុំបានមកមន្ទីរពេទ្យម្តងទៀតដើម្បីការធ្នេរច្រមុះ  ធ្នេរនៅជិតសៀតថ្កា និង នៅក្នុងមាត់ ហើយដុកទ័របានមកពិនិត្យតាមដានលទ្ធផលវះកាត់របស់ខ្ញុំដែរ​។ គាត់ប្រាប់ថាលទ្ធផលវះកាត់របស់ខ្ញុំគឺល្អប្រសើរ មិនមានបញ្ហាអ្វីនោះឡើយ ហើយ ការហើមជាំ និងបាត់ទៅវិញម្តងបន្តិចៗ។

      រូបថតនេះគឺខ្ញុំវះកាត់បាន ១៤ថ្ងៃហើយឃើញថាការហើមជាំចាប់ផ្តើមស្រកខ្លះៗហើយ។ នៅពេលដែលខ្ញុំឆ្លុះកញ្ចក់មើលមុខរបស់ខ្លួនឯង ពិតជាភ្ញាក់ផ្ញើរមែនទែន ដោយសារតែទម្រង់មុខរបស់ខ្ញុំចាប់ផ្តើមតូចជាងមុន រួមទាំងទម្រង់ច្រមុះដែលខ្ញុំចង់បាន។


    ២០ថ្ងៃក្រោយមកការហើមជាំលើផ្ទៃមុខក៏ចាប់ផ្តើមស្រកច្រើនជាងមុន ពិតជាមិនគួរអោយជឿ ព្រោះមានទាន់បាន១ខែផង ទម្រង់មុខ និង ច្រមុះរបស់ខ្ញុំបានលេចចេញរូបរាងដែលខ្ញុំចង់បាន។ ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលវះកាត់របស់ខ្ញុំនៅមន្ទីរពេទ្យណាណាខ្លាំងណាស់។ ប្រសិនបើអ្នកទាំងអស់គ្នាមានបំណងចង់វះកាត់កែសម្ផស្ស ខ្ញុំសូមណែនាំមន្ទីរពេទ្យកែសម្ផស្សណាណា គឺជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។
    ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ដែលធ្វើការចែករំលែកអំពីបទពិសោធន៌វះកាត់របស់ខ្ញុំតាមរយៈ អត្ថបទរបស់ Admin NANA។ 

**************************
យ៉ាងមិចដែរអ្នកទាំងអស់គ្នាបន្ទាប់ពីបានទទួលការចែករំលែកអំពីបទពិសោធន៌វះកាត់របស់ម៉ូឌែលនៅមន្ទីរពេទ្យកែសម្ផស្សណាណា។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តអត្ថបទមួយនេះ^^ ជួបគ្នានៅអត្ថបទបន្ទាប់😍🥰😘

ចំពោះព័ត៍មានបន្ថែមអំពីការវះកាត់កែសម្ផស្ស សូមទំនាក់ទំនងមកកាន់អាស្រ័យដ្ឋានខាងក្រោម៖

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#plasticsurgery #facecontour #rhinoplasty #koreahospital #beauty #koreastyle

Comments