NANA Real Review | វះកាត់ច្រមុះ និង ចាក់ខ្លាញ់មុខ រួមជាមួយចាក់កោសិកា ជាមួយដុកទ័រធំរបស់មន្ទីរពេទ្យកែសម្ផស្សណាណា
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^
ត្រឡប់មកជួបគ្នាសារជាថ្មី
ថ្ងៃនេះ Admin និងនាំអ្នកទាំងអស់គ្នាមើលលទ្ធផលបន្ទាប់ពីវះកាត់របស់ អ្នកជំងឺដែលជាម៉ូឌែលយើងនៅមន្ទីរពេទ្យកែសម្ផស្សណាណា។
តើចង់ដឹងទេថាម៉ូឌែលរបស់យើងលើកនេះ បានធ្វើការវះកាត់អ្វីខ្លះ?
អញ្ចឹងតោះចូលរួមតាមដានទាំងអស់គ្នា~~
គ្រាន់តែឃើញរូបថតគាត់ភ្លាមក៏ដឹងថាគាត់រាងតូចច្រឡឹងដែរ^^។ ពិតណាស់បច្ចុប្បន្ននេះ ប្រជាជននៅខាងបែកអាសុីអាគ្នេយ៌ កំពុងពេញនិយមរូបរាងស្លីមតូចបែបនេះណាស់ និង ផ្ទៃមុខមានទម្រង់ពេញ ស្បែកភ្លឺរលោងស្អាត ដែលមើលទៅគួរអោយស្រលាញ់ បែប cute cute។
សូម្បីតែម៉ូឌែលរបស់យើងក៏គាត់ចង់បានផ្ទៃមុខបែបនឹងដែរ។ ដូច្នេះហើយគាត់មានបំណងមកធ្វើការវះកាត់ចាក់ខ្លាញ់មុខ និង កែទម្រង់ច្រមុះអោយស្រួចស្លីមស្អាតដែរ។
ខាងលើនេះជារូបថតរបស់ម៉ូឌែលយើង មុនពេលវះកាត់ ទោះបីជាមើលទៅគាត់មានរូបរាងតូចមែន ក៏ប៉ុន្តែមានអារម្មណ៌ថាគាត់ស្គម ច្រមុះរាងធំ ស្បែកមុខស្លេកស្លាំង បែបនេះមិនស្អាតឡើយ។
ចំណែកការវះកាត់របស់ម៉ូឌែលរបស់យើងលើកនេះ និង ធ្វើឡើងដោយ អគ្គនាយករបស់មន្ទីរពេទ្យកែសម្ផស្សណាណាផ្ទាល់តែម្តង
មុននឹងធ្វើការជួបពិគ្រោះជាមួយដុកទ័រផងដែរ ខាងបុគ្គលិកបកប្រែក៏បានរៀបចំ និង មើលថែអ្នកជំងឹ ដូចជាការ លុបលាងសំអាតមុខ ថតរូបមុនពេលចូលវះកាត់ និង ពិនិត្យសុខភាព ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកជំងឺ។
បន្ទាប់ពីត្រៀមខ្លួនរួចមក គឺយើងទៅជួបជាមួយដុកទ័រ។ ក្នុងការពិគ្រោះយោបល់ផងដែរ មិនមានអ្វីស្មុគស្មាញនោះឡើយដោយសារតែមានបុគ្គលិកសម្របសម្រួលចាំជួយក្នុងការបកប្រែភាសា។
ក្នុងកំឡុងពេលពិគ្រោះយោបល់ លោកដុកទ័របានពន្យល់ថា ចំពោះច្រមុះរបស់គាត់ មិនចាំបាច់វះកាត់ដាក់សុីលីកូនលើខ្ទង់ទេ គ្រាន់តែវះកាត់បន្សុាំឆ្អឹងខ្ចីក្នុងចុងច្រមុះជាមួយឆ្អឹងខ្ចីត្រចៀកគឺអាចធ្វើអោយទម្រង់ច្រមុះរបស់យើងខ្ពស់ស្រួចស្លីមបែបធម្មជាតិបាន។
ចំណែកផ្ទៃមុខ លោកដុកទ័របានណែនាំអោយធ្វើការចាក់ខ្លាញ់ ដើម្បីធ្វើអោយទម្រង់មុខពេញ ស្បែកភ្លឺ ស្រស់ថ្លា។
ខាងលើនេះជារូបភាព សកម្មភាពធ្វើការឌីហ្សាញផ្ទៃមុខត្រង់ផ្នែកដែលនឹងត្រូវវះកាត់
តើការវះកាត់ច្រមុះដោយមិនដាក់ខ្ទង់សុីលីកូន វាយ៉ាងមិចទៅ?
តាមពិតទៅការវះកាត់ច្រមុះដោយមិនដាក់ខ្ទង់សុីលីកូន គឺជាវិធីសាស្ត្រមួយដែលមានសុវត្ថិភាព ដោយសារវាអាចធានាការកើតមានឡើងនូវហានិភ័យនៃការរលាក។ ជាពិសេសវាអាចធ្វើអ្នកជំងឺមានទំនុកចិត្ត និង មិនមានការភ័យបារម្ភអំពីប្រើប្រាស់របស់សិប្បមិត្ត ទោះបីជាការវះកាត់ប្រើសុីលីកូនសម័យបច្ចុប្បន្នមិនមានហានិភ័យខ្ពស់ក៏ដោយ។
តើអ្នកណាដែលសមនឹងទទួលការវះកាត់ច្រមុះដោយមិនប្រើសុីលីកូនលើខ្ទង់?
ចំពោះអ្នកដែកសាកសមនឹងការវះកាត់ច្រមុះដោយមិនប្រើសុីលីកូន ភាគច្រើនគឺអ្នកដែលមានខ្ទង់ តែចង់កែកុនបន្ថែមដើម្បីអោយមានរាងស្លីមស្តើងស្អាតបន្ថែម ជាមួយការបង្រួមស្លាបច្រមុះ នឹងធ្វើការលើចុងច្រមុះបន្ថែមជាមួយឆ្អឹងខ្ចីក្នុងចុងច្រមុះ និង ឆ្អឹងខ្ចីត្រចៀក ដើម្បីទទួលបានទម្រង់ច្រមុះបែបធម្មជាតិដែលសមនឹងទម្រង់មុខ។
តោះឥឡូវយើងមកមើលពីការចាក់ខ្លាញ់មុខវិញម្តង~~
តើអ្នកណាដែលសមនិងការចាក់ខ្លាញ់មុខ?
តាមពិតទៅការចាក់ខ្លាញ់មុខ គឺវាល្អសម្រាប់អ្នកដែលគិតថាខ្លួនឯង មានទម្រង់មិនស្មើរ រាងផតចូលក្នុង មើលមានអារម្មណ៌ថាស្លេកស្លាំង។ ដូច្នេះហើយការចាក់ខ្លាញ់មុខ គឺជាវិធីសាស្ត្រមួយដែលជួយបំពេញត្រង់ចំណុចខ្វះខាតដល់ពួកគេ និង ជួយអោយស្បែកមុខស ភ្លឺថ្លា។
តើការចាក់ខ្លាញ់គឺគេយកខ្លាញ់ពីខ្លួនយើងមកចាក់មែនទេ?
ត្រូវហើយការចាក់ខ្លាក់មុខ គឺគេយកខ្លាញ់ពីត្រង់ពោះ ឬ ភ្លៅយកចំរាញ់យកខ្លាញ់ដែលមានគុណភាព មកចាក់បំពេញត្រង់កន្លែងផត ដើម្បីធ្វើវាមានទម្រង់ស្មើរផងដែរ។
តើការចាក់ខ្លាញ់ត្រូវអោយចាក់កោសិកាដែរមែនឬទេ?
តាមពិតទៅការចាក់កោសិកាស្របពេលជាមួយការចាក់ខ្លាញ់ ភាគច្រើនគឺត្រូវបានណែនាំ។ ដោយសារតែការចាក់កោសិកានេះ អាចជួយប្រសិទ្ធភាពខ្លាញ់ដែលបានចាក់លើកមុខនៅបានយូរ។ មិនត្រឹមតែប៉ុណ្ណោះទេ វាអាចធ្វើជួយចិញ្ចឹមស្បែកមុខយើងមានសុខភាពល្អ ទន់រលោងផងដែរ។
តើការចាក់ខ្លាញ់ទទួលបានប្រសិទ្ធភាពរយៈពេលប៉ុន្មានដែរ?
ការចាក់ខ្លាញ់ជាធម្មតាមានរយៈពេល ១ ទៅ ២ឆ្នាំ តែវាក៏អាស្រ័យលើការថែទាំ និង សុខភាពរបស់បុគ្គលម្នាក់ៗផងដែរ។
**ពេលនេះយើងមកមើលពីលទ្ធផលបន្ទាប់ពីវះកាត់របស់ម៉ូឌែលរបស់យើងម្តង**
ខាងលើនេះជារូបថតមុន និង ក្រោយវះកាត់រយៈពេលត្រឹមតែ ៧ថ្ងៃតែប៉ុណ្ណោះ
រយៈពេល២ថ្ងៃបន្ទាប់ពីវះកាត់ អ្នកជំងឺនឹងពិបាកដកដង្ហើម ដោយសារតែមានសំឡីក្នុងច្រមុះ ដែលមានតួនាទីក្នុងការទប់លំនឹង និង ការពារការកើតមានរលាក។ ជាពិសេសវានឹងមានការហើម និង ជាំផងដែរ តែវានឹងបាត់ទៅដោយខ្លួនឯងម្តងបន្តិចៗ។
បន្ទាប់ពីវះកាត់រួចបាន២សប្តាហ៌
ផ្នែកដែលមានស្នាមជាំក៏បានបាត់ទៅជាបណ្តើរៗ ចំណែកច្រមុះវិញចាប់ផ្តើម លេចចេញនូវរូបរៀង ស្លីម ស្រួច ជាងមុន ចំពោះផ្ទៃមុខវិញមើលទៅក្មេងជាងវ័យ និង មានស្បែកមុខ ភ្លឺថ្លា ស្រស់ជាងមុន។
បន្ទាប់ពីវះកាត់រួចបាន ២សប្តាហ៍ អ្នកជំងឺអាច ផាត់ តុបតែងមុខ និង ត្រលប់មក សកម្មភាពប្រចាំថ្ងៃបានធម្មតា។
៣សប្តាហ៌ក្រោយ
ឃើញថាម៉ូឌែលរបស់យើង បានផ្លាស់ប្តូសម្រស់ក្លាយជាស្រីស្អាតដែល ផ្ទៃមុខគួរអោយស្រលាញ់ រួមជាមួយរាងដ៏តូចច្រឡឹងរបស់គាត់ផងដែរ។
***************************************
អរគុណចំពោះការអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត^^
ប្រសិនបើអ្នកទាំងអស់គ្នា ចង់ទទួលបានសម្រស់ស្រស់ស្អាតដែរនោះ
ទំនាក់ទំនងប្រឹក្សាយោបល់ជាមួយយើងខ្ញុំតាមរយៈ៖
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
💗 NANA Make Me Better 💗
Comments
Post a Comment