SKIN CARE ROUTINE | ទម្លាប់ទាំង៧យ៉ាង ដែលអាចជួយថែរក្សាស្បែកមុខអោយនៅក្មេង

        


    លើលោកនេះអ្នកណាដែលមិនថាចង់បានស្បែកតឹងណែនដូចកូនក្មេងនោះ។ ជាពិសេសនារីៗ សម័យបច្ចុប្បន្ននេះតែម្តង ដូច្នេះហើយនារីៗគ្រប់រូបត្រូវរៀបចំខ្លួន និង ទម្លប់យ៉ាងណាដើម្បីការពារសម្រស់ស្បែកអោយនៅបានល្អជានិច្ច។

១. ការលាងសំអាតថ្នមៗ

          ការលាងសម្អាតស្បែកថ្នមៗគឺមានសារៈសំខាន់ខ្លាំងណាស់។ អ្នកគួរតែជៀសវាងការប្រើផលិតផលដែលលាងមុខ ឬលុបគ្រឿងសម្អាងខ្លាំងពេក ដែលអាចបណ្តាលឱ្យរលាក ខូច បាត់បង់ជាតិប្រេងដែលការពារស្បែក។ ជំនួសមកវិញ ដោយជ្រើសរើសយកផលិតផលសម្អាតមានសារធាតុ pH ធ្វើអោយមានតុល្យភាព ដែលលុបបំបាត់ភាពកខ្វក់ដោយមិនធ្វើឱ្យស្បែកគ្រើម។

២. ការបិទម៉ាសមុខជាប្រចាំ

    ទម្លាប់នៃការបិទម៉ាសមុខជាប្រចាំពីរដងក្នុងមួយសប្តាហ៍ ជួយផ្តល់សំណើមខ្លាំងនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងប្រសិទ្ធភាពរបស់វា។ ការ​បិទ​ម៉ាស​ជាប្រចាំ​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សារជាតិ​បំប៉ន​បន្ថែម រក្សា​ស្បែក​ឱ្យ​មាន​សំណើម និង​ ទន់ល្មើយ។ អ្នកអាចជ្រើសរើសប្រើម៉ាសផ្តល់សំណើម ដែលអាចការពារភាពចាស់ និង ជួយឱ្យស្បែកកាន់តែប្រសើរឡើង។

៣. ម៉ាស្សាមុខជាមួយផលិតផលសំអាង

    នៅពេលប្រើប្រាស់ផលិតផលថែរក្សាស្បែក អ្នកគួរតែធ្វើចលនាម៉ាស្សាបន្ថែមទៀត។ ចលនាម៉ាស្សានឹងជួយឱ្យសារធាតុចិញ្ចឹមជ្រាបចូលកាន់តែជ្រៅ ជំរុញចលនាឈាម រក្សាស្បែកឱ្យមានពណ៌ថ្លាសុីជម្ពូ។ នៅពេលម៉ាស្សា អ្នកគួរតែប្រើចុងម្រាមដៃ ម៉ាស្សាជារង្វង់ ទិសដៅពីក្រោមទៅខាងលើ ចលនាស្រាលៗ ដើម្បីកុំឱ្យខូចស្បែក ឬយារធ្លាក់។

៤. ផ្តោតសំខាន់លើការប្រើក្រែមការពារកម្តៅថ្ងៃ

   ពន្លឺព្រះអាទិត្យមានឥទ្ធិពលយ៉ាងសំខាន់ទៅលើស្បែក វាអាចធ្វើឲ្យស្បែកស្រអាប់ ខ្មៅ បង្កើនហានិភ័យនៃការលើតមានស្នាមខ្មៅ ស្រអាប់ រំខានដល់ការផលិតកូឡាជែន ដែលនាំទៅរកសញ្ញានៃភាពចាស់មុនអាយុ។ ដូច្នេះហើយ អ្នកគួរតែយកចិត្តទុកដាក់លើការការពារកម្តៅថ្ងៃប្រចាំថ្ងៃ ដោយលាបឡេការពារកម្តៅថ្ងៃ ២ដងក្នុង១ថ្ងៃ ខណៈពេលដែលត្រូវប្រើឆ័ត្រ មួក និងរបស់របរការពារឲ្យបានច្រើន ដើម្បីការពារស្បែកឲ្យបានកាន់តែល្អ។

៥. ទទួលទានផ្លែឈើឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់

    បន្ថែមពីលើការខិតខំប្រឹងប្រែងលើស្បែកខាងក្រៅ យើងគួរឧស្សាហ៍ញ៉ាំផ្លែឈើជារៀងរាល់ថ្ងៃ។ ផ្លែឈើជួយបំពេញបន្ថែមនូវបរិមាណដ៏ច្រើននៃជាតិសរសៃ និងវីតាមីន C ដើម្បីជួយប្រឆាំងនឹងអុកស៊ីតកម្ម ធ្វើឱ្យស្បែកស និងការពារភាពចាស់។

    ទោះបីជាអ្នកយ៉ាងណាក៏ដោយ ក៏កុំភ្លេចគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ លុះត្រាតែរាងកាយបានសម្រាកពេញលេញ ទើបស្បែកមានឱកាសបង្កើតឡើងវិញ និងការពារភាពចាស់ប្រកបដោយប្រសិទ្ធភាព។

៦. គ្រប់គ្រង់ការបរិភោគ

    អ្នក​គួរតែ​កំណត់​របបអាហារ កុំ​ឲ្យទទួលទាន​ឆ្អែត​ពេក។ ទទួលទានអាហារជាប្រចាំ ៣ ពេលក្នុងមួយថ្ងៃ ជាមួយការកំណត់បរិមាណត្រឹមត្រូវ។ ទាំងនេះនឹងជួយអ្នកឱ្យជៀសវាងការស្រូបយកអាហារច្រើនពេក ដែលបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់។ លើសពីនេះ ត្រូវព្យាយាមបរិភោគយឺតៗ ទំពារឲ្យបានហ្មត់ចត់ ដើម្បីបង្កើតអារម្មណ៍ឆ្អែតលឿន និង កាត់បន្ថយការបរិភោគអាហារច្រើនពេក។

៧. ហាត់ប្រាណជាប្រចាំថ្ងៃ

    បង្កើតទម្លាប់ហាត់ប្រាណផ្ទាល់ខ្លួនរបស់អ្នក ដូចជាការដើរ ការទៅកន្លែងហាត់ប្រាណជារៀងរាល់ថ្ងៃ។ នេះនឹងជួយឱ្យអ្នកមានសុខភាពល្អ និងរាងស្អាត។ ការធ្វើលំ​ហាត់ប្រាណ​ក៏​ជួយ​ជំរុញ​ការ​រំលាយ​អាហារ បំបាត់​ភាព​កខ្វក់ រក្សា​ស្បែក​ឱ្យ​មាន​ស​ភ្លឺ​រលោងផងដែរ ។

    ខាងលើនេះគឺជាគន្លឹះមួយចំនួនដែលជាជំនួយដល់ការថែរក្សាស្បែករបស់អ្នកជារៀងរាល់ថ្ងៃ។ Admin សង្ឃឹម​ថា​អ្នក​នឹង​អនុវត្ត​វា​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​កុំភ្លេច​ថា មន្ទីរពេទ្យNANA មាន​ប្រូម៉ូសិន​ជា​ច្រើន​សម្រាប់​កញ្ចប់​ថែរក្សា​ស្បែក​សម្រាប់​គ្រប់​ប្រភេទ​ស្បែក! អញ្ជើញមក NANA ដើម្បីទទួលយកបទពិសោធន៍នៃដំណើរការថែរក្សាស្បែកប្រកបដោយប្រសិទ្ធភាព

***************************************


អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#skincare #beauty #healthy #plasticsurgery #koreahospital

Comments