ជាធម្មតាម្នាក់ៗតែមានវិធីសាស្ត្រ ក្នុងការថែទាំសម្រស់ និង រាង ខុសៗគ្នាទៅតាមការប្រែប្រួលទម្លាប់របស់ពួកគេ។ ដូច្នេះហើយ អ្នកគួរតែស្វែងរកវិធីសាស្ត្រណាមួយដែលសាកសមជាមួយលោកអ្នក^^
សួរស្តីអ្នកទាំងអស់គ្នា ត្រឡប់មកជួបគ្នាម្តងទៀតហើយ
ថ្ងៃនេះ Admin NANA នឹងនាំអ្នកទាំងអស់គ្នាមកដឹងអំពីវិធីសាស្ត្រថែទាំសម្រស់ និង រាងរបស់សមាជិកក្រុម Black Pink Lalisa តែមុននឹងវិធីទាំងនេះ យើងមកដឹងអំពីរឿងរាវខ្លះៗរបស់តារាKpopរាងតូចច្រឡឹងម្នាក់នេះជាមុនសិន។

Lalisa មានឈ្មោះពេញ Lalisa Manobal ដែលគេបានដឹងថាជាតារាKpopដែលមានសញ្ជាតិដើមជាជនជាតិថៃ កើតលើទឺកដីថៃ។ គាត់មានទេពកោសល្យខាងផ្នែករាំ និង រ៉េប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងសង្គមយុវវ័យបច្ចុប្បន្ន។ នៅក្នុងឆ្នាំ ២០០៩ គាត់ចូលរួមកម្មវិធីមួយនៅក្នុងប្រទេសថៃ និង នៅឆ្នាំ២០១០ គាត់បានបោះជំហានកាន់តែជ្រៅក្នុងវិស័យសិល្បៈ គាត់បានចូលធ្វើតេស្តក្នុងកម្មវិធីរបស់ក្រុមហ៊ុនដ៏ធំមួយប្រចាំប្រទេសកូរ៉េខាងត្បូងគឺ ក្រុមហ៊ុន YG Entertainment ដែលបានធ្វើនៅក្នុងប្រទេសថៃ។ Lisa មានក្តីស្រមៃចង់ក្លាយទៅជាតារាKpop ដែលមានឈ្មោះបោះសំលេងដូចជាក្រុម 2NE1 និង Bing Bang នៅថ្ងៃណាមួយ។ ដោយសារតែការខិតខំប្រឹងប្រែ ទេព្យកោសល្យមានពីកំណើត បូករួមជាមួយបុគ្គលិកលក្ខណៈរបស់គាត់ផងដែរនោះ ក្នុងចំណោមបេក្ខជនប្រឡង ៤០០០នាក់ Lisa គឺជាបុគ្គលតែម្នាក់គត់ដែលមានលក្ខណៈគ្រប់គ្រាន់ដែលធ្វើអោយនាយកប្រតិបត្តិ ផ្តល់ឱកាសក្លាយជាអ្នកវឹកហាត់ក្នុងក្រុមហ៊ុន YG Entertaintment ហើយសព្វថ្ងៃនេះផងដែរ គាត់គឺ សមាជិកក្រុមBlack Pink ដែលកំពុងមានឈ្មោះបោះសំលេង និង អង្រួនបេះដូងយុវវ័យបច្ចុប្បន្ននេះផងដែរ។ Lisa ស្ថិតនៅចំណាតថ្នាក់កំពូលទាំង៥ របស់ TCCASIA most beautiful face ឆ្នាំ២០១៩។ ទាំងនេះគឺជារឿងរាវខ្លះៗនៃជីវប្រវត្តិរបស់ Lisa ឥឡូវយើងខាងមកមើលពីសម្រស់របស់គាត់វិញម្តង ដែលគាត់ត្រូវបានចាត់ទុកថាជានារីដែលមានសម្រស់ស្រស់ស្អាត និង កំពុងអង្រួនបេះដូងអ្នកគាំទ្រទាំងស្រីទាំងប្រុស ដូច្នេះហើយអ្នកគាំទ្រភាគច្រើនចង់ដឹងអំពីការថែទាំសម្រស់របស់គាត់។


តាមរបស់វេបសាយ Bing Red Blogមួយបានបង្ហាញថា Lisa តែងតែមានគន្លឹះថែទាំសម្រស់ជាប្រចាំថ្ងៃ។ ដោយសង្កេតមើលទៅ Lisa ក៏ចូលស្លៀកសំលៀកបំពាក់ ខោខ្លី រូបមានផ្កា ដែលមើលទៅសាមញ្ញៗធម្មតានោះទេ តែមើលគួរអោយស្រឡាញមែនទែន។ មួយវិញទៀតជារាងរាល់ថ្ងៃគាត់តែងតែផាត់មុខបែបស្រាលៗ ដូចជាត្របកភ្នែក និង ក្រែមព័ណ៍ផ្កាឈូកស្រាលៗ ដែលធ្វើអោយគាត់មើលកាន់តែគួរស្រឡាញ់ថែមទៀត។ ដោយឡែកងាកមកមើលរាងរបស់ Lisa វិញ គឺជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នា ដោយសារមនុស្សសម័យឥឡូវ ចូលចិត្តរាងដែលស្គមស្លីម ដូច្នេះហើយ រាង Lisa គឹជារាងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។
ដោយឡែកគន្លឹះក្នុងការថែរាងរបស់ Lisaវិញ គឺគាត់ចូលចិត្តហាត់ប្រាណជាប្រចាំថ្ងៃ ទោះបីជាគាត់មានរូបរាងស្គមស្រាប់ហើយក៏ដោយ ផ្នែកអាហារវិញគឺ គាត់ចូលចិត្តញុំាអាហារជំនួយសុខភាពដូចជាប្រភេទអាហារបំប៉ន ដែលជួយអោយសម្រស់របស់គាត់នៅក្មេងជាងវ័យ ហើយគាត់មិនចូលចិត្តអាហារដែលសម្បូរប័រ ឬ អាហារដែលមានរសជាតិផ្អែមខ្លាំង ឬ អាហារដែលមានខ្លាញ់ច្រើននោះទេ ព្រោះអាហារទាំងនេាះធ្វើអោយរូបរាងគាត់ឆាប់ធាត់ និង មិនស្អាត។
ចំពោះការថែរក្សាស្បែកវិញគឺគាត់ចូលចិត្តប្រើ Skin care មួយចំនួន និង ក្រែមការពារកម្តៅថ្ងៃគឺជារឿងមួយសំខាន់ដែលមិនអាចបំភ្លេចបាន ហើយLisaតែងតែលាបក្រែមការពារកម្តៅមិនថាគាត់ចេញទៅក្រៅបន្តិចបន្តួចក៏ដោយគឺគាត់ត្រូវតែលាបក្រែមការពារកម្តៅផងដែរ។
ជាការពិតណាស់ការប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃជារឿងសំខាន់មួយដែលតារាកូរ៉េ និង ជនជាតិកូរ៉េទូទៅមិនអាចចោលបាន។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាស្រឡាញ់សម្រស់ អ្នកគួរតែមានទម្លាប់ប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ។
**************************
💗 NANA Make The Better Me 💗
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
Comments
Post a Comment