កន្លែងដែលមានទិដ្ឋភាពស្រស់ស្អាតនាពេលរាត្រីទាំង៤ នៅទីក្រុងសេអ៊ូល

សួរស្តីអ្នកទាំងអស់គ្នា^^

    ប្រសិនបើអ្នកទាំងអស់គ្នាកំពុងរស់នៅ ឬ ធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បួង ប្រហែលមានការមមារញឹកច្រើន តែទោះបីជាយ៉ាងណាក៏ដោយសូមកុំភ្លេចទុកពេលវេលាសម្រាប់ខ្លួនឯងផងណា។^^ 

    ដូច្នេះហើយថ្ងៃនេះ Admin នឹងណែនាំកន្លែងកម្សាន្តក្នុងទីក្រុងសេអ៊ូលជូនអ្នកទាំងអស់គ្នាទុកដើរលេងថ្ងៃចុងសប្តាហ៌។

១. Seoullo 7017

    Seoullo 7017 ជាកន្លែងមួយដែលមានទិដ្ឋភាពស្រស់ស្អាតបន្ទាប់ពីថ្ងៃលលិច ពន្លឺនៃអគារជុំវិញ និងសួនច្បារធ្វើការរួមគ្នាដើម្បីបង្កើតទិដ្ឋភាពពេលយប់កាន់តែដ៏អស្ចារ្យ។ ចង្កៀង និង អំពូលភ្លើង នៅតាមដងផ្លូវដ៏ខ្វាតខ្វែងមុខស្ថានីយ៍សេអ៊ូលក៏បន្ថែមភាពស្រស់ស្អាតនៃទិដ្ឋភាពពេលយប់ផងដែរ។ ភ្លើងទាំងនោះ នឹងមានការផ្លាស់ប្តូព័ណ៍​តាម​រដូវ​កាលផងដែរ។

ទីតាំង: 서울 중구 청파로 432

២. Banpo Han River


    ក្នុងចំណោមឧទ្យាននៅតាមដងទន្លេហាន ឧទ្យាន Banpo Han River តែងតែមានរៀបចំកម្មវិធីបង្ហាញទឹកបាញ់ព័ណ៍ឥន្ទធនូនៅពេលយប់ ដែលធ្វើអោយទិដ្ឋភាពនៅពេលយប់កាន់តែទាក់ទាញមនុស្សមកកាន់តែច្រើន ជាងពេលថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅទីនោះមានកន្លែងលក់អាហារសម្រន់ជាច្រើនទៀតផង។ ជាមួយនឹងទិដ្ឋភាពទន្លេរហាន់ដ៏ស្រស់ស្អាតផងដែរ មនុស្សជាច្រើនអង្គុយញុំាមាន់បំពង និង ផឹកស្រាបៀរ ដែលធ្វើអោយមានបរិយាកាសកាន់តែល្អ។

ទីតាំង: 서울특별시 서초구 신반포로11길 40

៣. Naksan Park


    ចំពោះការស្វែងរក Naksan Park មិនមែនជាការលំបាកទេ លោកអ្នកគ្រាន់តែ ទៅដល់ចំណតរថភ្លើង Hyehwa ដើរចេញតាមច្រកចេញលេខ ២ អ្នកនឹងឃើញផ្លូវទៅកាន់ទីនោះហើយ។ ឧទ្យាន Naksan កាន់តែស្រស់ស្អាតនៅពេលដែលវាត្រូវបានចាំងពន្លឺថ្ងៃលិចពណ៌ក្រហម ដែលធ្វើអោយមានបរិយាកាសរ៉ូមែនទិកជាមួយនឹងពន្លឺព្រះច័ន្ទដ៏ស្រទន់។ លោកអ្នកនឹងបានឃើងគូរស្នេហ៌ និង គូរស្វាមីភរិយា ជាច្រើនគូរ ដើរកាន់ដៃគ្នា មើលទេសភាពពេលរាត្រីនៅទីនោះ។

ទីតាំង: 서울 종로구 낙산길 41

៤. Yeouido Han River


    ឧទ្យាន Yeouido Han River តែងតែបើកពីរដូវផ្ការីកដល់រដូវរងា នៅពេលដែលផ្កា cherry កំពុងរីក។ នៅរដូវផ្ការីក ពិធីបុណ្យ Cherry Blossom ត្រូវបានប្រារព្ធឡើង ដែលជាកន្លែងដែលអ្នកទាំងអស់គ្នាអាចមើលឃើញផ្កា cherry រីកពេញក្រោមពន្លឺព្រះច័ន្ទ ហើយនៅរដូវក្តៅ មានផ្សាររាត្រីលក់អាហារ និងអាហារសម្រន់ផ្សេងៗផងដែរ។ នៅរដូវស្លឹកឈើជ្រុះ មនុស្សមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នាដើម្បីពណ៌ផ្ទៃមេឃពេលយប់ជាមួយនឹងកាំជ្រួចចម្រុះពណ៌។ ក្នុងរដូវរងារវាក្លាយជារ៉ូមែនទិចជាមួយដើមឈើដែលមានអំពូលព័ណ៍បំភ្លឺ។ ឧទ្យាន Yeouido Hangang ជាធម្មតាមានភាពស្រស់ស្អាតនៅពេលយប់ជាងពេលថ្ងៃ ដោយសារពន្លឺនៃស្ពាន Han River និងអគារជុំវិញនោះផងដែរ។

ទីតាំង: 서울 영등포구 여의동로 330 한강사업본부 여의도안내센터


     យ៉ាងម៉េចដែរចំពោះកន្លែងទាំង៤កន្លែងនេះ? អ្នកទាំងអស់គ្នាសាកល្បងទៅលេង នូវចុងសប្តាហ៌នេះក៏បាន។ រីឯអ្នកដែលមានគូរ កុំភ្លេចនាំទៅជាមួយផងណា ដើម្បីទទួលបានបរិយាកាសកាន់តែរ៉ូមែនទិចថែមមួយកម្រិតទៀត។^^

*****************************
អរគុណចំពោះការអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត ជួបគ្នានៅអត្ថបទបន្ទប់ទៀតណា។

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#visitkorea #seoul #weekend #holiday #plasticsurgery #koreanhospital #koreanstyle



Comments