តើការទទួលទានស៊ុតយ៉ាងណាទើបមិនប៉ះពាល់ដល់សុខភាព?

 តើអ្នកដឺងទេថាអាហារមួយចំនួនជាអាហារូបត្ថម្ភដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព តែប្រសិនបើអ្នកបរិភោគវាច្រើលើសកំរិតវាក៏អាចប៉ះពាល់ដល់សុខភាពដែរ។ 

    សព្វថ្ងៃមនុស្សម្នាក់ៗតែងតែរវល់អំពីការងារប្រចាំថ្ងៃ ពេលខ្លះដល់ថ្នាក់មិនមានពេលខ្វល់ខ្វាយអំពីការបរិភោគ និង ជ្រើសរើសយកអាហារងាយៗ ដូចជាស៊ុតជាដើម។ ពិតណាស់ស៊ុតគឺជាអាហារមួយប្រភេទ ដែលអ្នកសម្រកទំងន់យកវាមកធ្វើជាអាហារប្រចាំថ្ងៃ ហើយក៏ជាអាហារងាយស្រួលចំអិន លឿនរហ័សឆាប់បានញុំាផងដែរ។

    ជាការពិតមនុស្សគ្រប់រូបប្រើប្រាស់ស៊ុតនៅក្នុងរបបអាហារដែលមានសុខភាពល្អរបស់ពួកគេ ដោយសារតែស៊ុតមានកាឡូរីទាប។ មាន​មនុស្ស​ជា​ច្រើន​ដែល​ញ៉ាំ​ស៊ុត​ជា​ប្រចាំ​ក្នុង​បរិមាណ​ច្រើន​ ដែល​វា​ងាយធ្វើអោយឆាប់ឆ្អែត។ ទោះបីជាស៊ុតពិតជាមានសារធាតុចិញ្ចឹមខ្ពស់ និងមានរសជាតិងាយស្រួលញ៉ាំក៏ដោយ ការញ៉ាំច្រើនពេកនៅតែអាចបង្កគ្រោះថ្នាក់។ ​តោះ​ដូច្នេះ​ថ្ងៃ​នេះមក​ដឹង​ថា​ការញុំាស៊ុត​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​សម​ហេតុ​ផល​!

    ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន និងជាអ្នកផ្តល់តុល្យភាពអាស៊ីតអាមីណូ បើយោងតាមការសិក្សារបស់សហរដ្ឋអាមេរិក ស៊ុតដ៏ធំមួយមានផ្ទុកកូឡេស្តេរ៉ុលប្រហែល 185mg។

    ស៊ុតមាន់ធំមួយអាចមានទម្ងន់រហូតដល់ 60 ក្រាម។ ក្នុងស៊ុតមាន់ ១គ្រាប់ នឹងផ្តល់សារធាតុចិញ្ចឹមដូចខាងក្រោម៖

    ស៊ុតមាន់ផ្នែកព័ណ៌ស មានប្រូតេអ៊ីន ១០% និង កាល់ស្យូម។ ប្រូតេអ៊ីននៅក្នុងភ្នាស់ព័ណ៌ស មានអាស៊ីតអាមូណូជាច្រើនដែលល្អសម្រាប់ការលូតលាស់សាច់ដុំ។

ស៊ុតមាន់ផ្នែកក្រហម មានប្រូតេអ៊ីន ១៣% ខ្លាញ់ ៣០%។ បន្ថែមជាមួយ ជាតិដែក ស័ង្កសី កាល់ស្យូម និង វីតាមីន A  ព្រមទាំងមានបរិមាណកូឡេស្តេរ៉ុលតិចតួចដែរ។


តើអ្វីទៅគឺជាកូលេស្តេវ៉ុល??

    កូលេស្តេរ៉ុលត្រូវបានប្រើប្រាស់ដោយរាងកាយរបស់យើងក្នុងវិធីផ្សេងៗគ្នា ដូចជាដំណើរការនៃការបង្កើតភ្នាសកោសិកា ដែលនឹងត្រូវការកូលេស្តេរ៉ុលក្នុងការសំយោគ។ កូលេស្តេរ៉ុលក្នុងឈាមត្រូវបានចូលរួមនៅក្នុងការបង្កើតអរម៉ូនភេទបុរស វីតាមីនមួយចំនួនដូចជា វីតាមីន D អាស៊ីតរំលាយអាហារ។ កូលេស្តេរ៉ុលមានសារៈសំខាន់សម្រាប់ប្រព័ន្ធសរសៃប្រសាទ។ វាមិនត្រឹមតែចូលរួមក្នុងការបង្កើតណឺរ៉ូនប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងសកម្មភាព និងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកផងដែរ។ ការសិក្សាបានបង្ហាញថា កង្វះកូឡេស្តេរ៉ុល (ស្រូបយកកូលេស្តេរ៉ុលតិចជាង 160mg ក្នុងមួយថ្ងៃ) អាចនាំឱ្យបាត់បង់ការចងចាំ ធ្លាក់ទឹកចិត្ត និងអាកប្បកិរិយាមិនល្អ។

    យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ កម្រិតនៃស៊ុតមាន់ដែលយើងគួរទទួលទាននឹងបែងចែកទៅតាមអាយុ៖


 - ក្មេងអាយុក្រោម ៦ខែ៖ ពងមាន់ ១.៥គ្រាប់ក្នុងមួយសប្តាហ៍ ចែកជា ៣ដង ចម្អិនដោយឡែកពីគ្នា។

- ក្មេងអាយុលើសពី ៧ ខែ៖ អាហារ ៤ ពេលក្នុងមួយសប្តាហ៍ ស៊ុតលឿង ១/២ ក្នុងមួយអាហារ។

- កុមារអាយុ ៨-៩ ខែ៖ អាហារ ៣ ពេលក្នុងមួយសប្តាហ៍ ស៊ុតលឿង ១ ពេលអាហារ។

- កុមារអាយុ ១០-១២ ខែ៖ អាហារ ២ ពេលក្នុងមួយសប្តាហ៍ ស៊ុត ១ គ្រាប់ក្នុងមួយអាហារ។

- ក្មេងអាយុក្រោម ២ឆ្នាំ៖ អាហារ៣ពេលក្នុងមួយសប្តាហ៍ ស៊ុត១គ្រាប់ក្នុងមួយអាហារ។

មនុស្សពេញវ័យ៖ រហូតដល់ ៦ ពងមាន់ក្នុងមួយសប្តាហ៍


    ចុះបើអ្នកមិនញ៉ាំស៊ុត? វា​មិន​អី​ទេ! ប្រភពនៃអាហាររូបត្ថម្ភនៅក្នុងស៊ុតក៏មាននៅក្នុងអាហារសម្បូរប្រូតេអ៊ីនផងដែរ។ ដូច្នេះប្រសិនបើអ្នកជាអ្នកបួស ឬមិនចូលចិត្តញ៉ាំស៊ុត អ្នកនៅតែអាចដកអាហារនេះចេញពីម៉ឺនុយបាន! 

    ដូច្នេះហើយ ខ្ញុំសូមណែនាំឲ្យមានការប្រុងប្រយ័ត្ននៅពេលជ្រើសរើសចំនួនស៊ុតក្នុងមួយអាហារ ទោះបីជាវាផ្តល់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ ប៉ុន្តែក៏មិនគួរប្រើច្រើនពេកដែរ។

    
        នេះគឺជាគន្លឹះមួយចំនួនដែលធ្វើការដើម្បីថែរក្សាសុខភាពរបស់អ្នកជារៀងរាល់ថ្ងៃ។ NANA សង្ឃឹមថាអ្នកនឹងអនុវត្តវាឱ្យមានប្រសិទ្ធភាព ហើយកុំភ្លេចតាមដាន SNS Channels របស់ NANA ដើម្បីទទួលបានចំណេះដឹងអំពីសុខភាព និងសោភ័ណភាពរបស់អ្នក! ~

******************************************

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#healthyfood #healthandbeauty #plasticsurgery #koreanbeauty #koreahospital


Comments