សាកល្បងជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ប្រទាលកន្ទុយក្រពើ
រុក្ខជាតិគឺជាគ្រឿងលំអរផ្ទះដ៏ស្រស់ស្អាត ដែលជួយធ្វើអោយការតុបតែផ្ទះរបស់លោកអ្នកកាន់តែមានភាពស្រស់ស្អាត និង បរិយាកាសល្អ។ តើអ្នកដឹងទេថាក្នុងចំណោមរុក្ខជាតិទាំងនោះ មានរុក្ខជាតិមួយចំនួនមានអត្ថប្រយោជន៌ចំពោះសុខភាពដែរឬទេ?^^ ថ្ងៃនេះAdminសូមលើកយកអត្ថបទអំពី អត្ថប្រយោជន៌របស់ប្រទាលកន្ទុយក្រពើមកនិយាយ។
១. បំបាត់ស្នាមមុន ស្នាមអ៊ុចខ្មៅ លើផ្ទៃមុន និង ដងខ្លួន
ប្រទាលកន្ទុយក្រពើមានផ្ទុកអាសុីតខ្សោយ ដែលអាចប្រឆាំងនិងការកើតមុន និង កាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ។ វិធីប្រើដោយគ្រាន់តែចិតយកសាច់ប្រទាលកន្ទុយក្រពើលាងទឹកអោយអស់ជ័រ មកលាបលើផ្ទៃមុខ ១ថ្ងៃ ២ដង រយៈពេល ១ ទៅ ២ខែ អាចជួយបំបាត់ស្នាមខ្មៅ និងធ្វើអោយសភាពស្បែកកាន់តែប្រសើរ បំបាត់ស្នាមអ៊ុចខ្មៅ ស្នាមរោលក្រហមដែលធ្វើអោយកើតមុន និង ជួយធ្វើអោយស្បែកមានសំណើម។
២. បំបាត់អាការៈឈឺសន្លាក់
សាច់ប្រទាលកន្ទុយក្រពើអាចយកមកញុំាបាន ថែមទាំងមានអត្ថប្រយោជន៌អាចជួយបំបាត់អាការៈឈឺសន្លាក់ផ្សេងៗជាដើម។ វិធីធ្វើញុំាដោយគ្រាន់តែក្រឡុក ឬ ធ្វើជាទឹកប្រទាលកន្ទុយក្រពើ ទុកក្នុងទូរទឹកកកទុកញុំាក៏បាន។
៣. សក់ស្ងួតមានអង្កែ
យកសាច់ប្រទាលកន្ទុយក្រពើលាងអោយស្អាតមកក្រឡុក លាបលើស្បែកក្បាលដើម្បីកំចាត់អង្កែ ម៉ាស្សាអោយសប់លើស្បែកក្បាលជាប្រចាំ នឹងធ្វើអោយសុខភាពសក់រឹងមាំ ធ្វើអោយស្បែកក្បាល និង សរសៃសក់មានសុខភាពល្អ ឬក៏អាចលាបពីគល់សរសៃសក ដល់ ស្បែកក្បាលនឹងអាចដោះស្រាយបញ្ហាសរសៃសកបានច្រើន។
៤. បញ្ហាស្បែកដូចជា ឡើងរោលជើង ពងបែកលើជើង
យកសាច់ប្រទាលកន្ទុយក្រពើលាងអោយស្អាត មកបិតលើដំបៅ ធ្វើបែបនេះជាប្រចាំអាចធ្វើអោយដំបៅឆាប់ជាផ្សះ និង តូចទៅៗ។ ចំពោះអ្នកដែលមានពងបែករហូតដល់មានប្រហោង គ្រាន់តែប្រទាលកន្ទុយក្រពើមកលាបជាប្រចាំ អាចជួយដោះស្រាយបញ្ហាដំបៅស្បែករបស់លោកអ្នកបាន។
៥. បន្ថែមសំណើមដលល់ស្បែក
វិធីមួយនេះអ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើមកបិតលើមុខ និង ដងខ្លួន ចំនួន១៥នាទី រួចលាងទឹកចេញអោយស្អាត។ វិធីនេះអាចធ្វើអោយស្បែកទន់ រលោង ប្រសិនបើលោកអ្នកអនុវត្តវាជាប្រចាំ។ ចំពោះគ្រឿផ្សំ និង វិធីធ្វើវិញ្ យកសាច់ប្រទាលកន្ទុយក្រពើក្រឡុកមួយស្លាបព្រា ទឹកក្រូចឆ្មាមួយស្លាបព្រា ទឹកឃ្មុំមួយស្លាបព្រា យកគ្រឿងផ្សំទាំងនេះលាយចូលគ្នាអោយសប់ រួចបិតជាម៉ាស្សាលើផ្ទៃមុខដើម្បីជាការបន្ថែមសំណើមនៃស្បែក ជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ កាត់បន្ថយស្នាមអ៊ុចខ្មៅលើផ្ទៃមុខបន្តិចម្តងៗ ដោយក្រូចឆ្មាធ្វើអោយស្បែកភ្លឺថ្លា និង ទឹកឃ្មុំជួយបន្ថែមសំណើមដល់ស្បែក។
*****************************************
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
Comments
Post a Comment