Hot Wealther with Shave Ice | នៅពេលអាកាសធាតុក្តៅ មនុស្សភាគច្រើនតែនឹកដល់បង្អែមមួយមុខនេះ

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^

    រដូវក្តៅឆ្នាំនេះឃើញថាអាកាសធាតុក្តៅជាងឆ្នាំមុនៗ ដូច្នេះសូមថែរក្សាសុខភាពទាំងអស់ ជាពិសេសត្រូវញុំាទឹកអោយបានច្រើន និង ទទួលទានអាហារដោយប្រុងប្រយ័ត្នទាំងអស់គ្នា។ 

    ជាធម្មតានៅពេលអាកាសធាតុក្តៅ អ្វីដែលនឹកឃើញមុនគេគឺកន្លែងមានខ្យល់បករហើយៗ ជាមួយនឹងការញុំារបស់ត្រជាក់ៗ ជាពិសេសគឺទឹកកកឈូស។ ស្តាប់មើលទៅវាដូចជាសាមញ្ញៗមែនពិត ប៉ុន្តែវាអាចធ្វើអោយអ្នកនឹកឃើញវ័យកុមារភាពផងដែរ។ Admin ជឿជាក់ថាកាលពីនៅក្មេង អ្នកទាំងអស់គ្នា ភាគច្រើនក៏ចូលចិត្តដែរ។

    ថ្ងៃនេះដោយសារតែអាកាសធាតុពេក ធ្វើអោយ Adminនឹកឃើញដល់ទឹកកកឈូស ដូច្នេះហើយAdmin នឹងរំលឹកអំពីបង្អែមខ្មែរមួយមុខនេះ។

    ទឹកកកឈូសគឺជា បង្អែមមួយបែបដែលពេញនិយមសំរាប់បងប្អុនខ្មែរយើង។ ទឹកកកឈូសត្រូវបានគេកំណត់នូវមូលដ្ឋានដែលមានគ្រឿងផ្សំដូចជា ទឹកសុីរ៉ូ គ្រាប់ជី សណ្តែកស្ងោរ ចាហួយខ្មៅ ទឹកស្ករក្រហម អាចមានខ្ទិះដូង និងគ្រឿងផ្សំផ្សេងទៀត។

    តើអ្នកទាំងអស់គ្នានៅចាំទេកាលពីជំនាន់ឆ្នាំ៩០ជាង ការធ្វើបង្អែមទឹកកកឈូសនេះ គេធ្វើបែបណាខ្លះ? តាមរយៈរូបភាពខាងក្រោមនេះ លោកអ្នកប្រហែលជានឹងឃើញដល់អនុស្សាវរីយកាលពីសម័យនោះហើយ^^

    កាលពីមុនការឈូសទឹកកកគឺ គេយកទឹកកកមកឈូសដោយប្រើកំលាំងដៃ ឬ ឈុសដោយឧបករណ៍រង្វៃដោយដៃ ដែលខុសពីបច្ចុប្បន្ននេះ ប្រើម៉ាសុីនថាមពលភ្លើង។ រីឯគ្រឿងផ្សំវិញក៏ត្រូវបានឆ្នៃប្រឌិតបន្ថែមជាមួយ ផ្លែឈើ ដំណាប់ ទឹកដោះគោខាប់ និង ចាហួយរស់ជាតិច្រើនមុខផងដែរ ដែលធ្វើអោយបង្អែមមួយមុខនេះ មានរសជាតិកាន់តែឆ្ងាញ់មួយបែបទៀត។

    ចំពោះបង្អែមទឹកកកឈូសនេះផងដែរ មិនមែនមាននៅតែប្រទេសខ្មែរយើងនោះ នៅតាមប្រទេសអាសុី និង លោកខាងលិចមួយចំនួនក៏មានប្រភេទបង្អែមនេះផងដែរ មានឈ្មោះដូចគ្នា តែរសជាតិ និង របៀបធ្វើអាច និយាយបានថា មិនដូចគ្នា ឬ ស្រដៀងគ្នាអាស្រ័យទៅតាមតំបន់ផងដែរ។ 
    ដោយឡែកនៅប្រទេសកូរ៉េខាងត្បូងវិញក៏មានប្រភេទបង្អែមមួយបែបនេះផងដែរ ក៏ទោះជាប្រទេសមួយនេះ ជាប្រទេសដែលមានអាកាសធាតុត្រជាក់មែនពិត តែទីនោះក៏មានរដូវក្តៅ ហើយរដូវក្តៅក៏មានសីតុណ្ហភាពក្តៅមិនចាញ់ ប្រទេសខ្មែរយើងដែរ។


    ទឹកកកឈូស ដែលជាភាសាកូរ៉េ ហៅថា ភីងស៊ូ (Bingsu) ដែលគ្រឿងផ្សំដូចជាផ្លែឈើ ទឹកដោះគោខាប់ ទឹកសុីរ៉ូផ្លែ ឈើ ជាពិសេសគឺ សណ្តែកក្រហមដែលជាគ្រឿងផ្សំដ៏សំខាន់មិនអាចអត់បាន។ រីឯទឹកកកវិញគឺ គេយកទឹកដោះគោស្រស់ទៅបង្កកអោយកក រួចយកវាទៅឈូសជាមួយម៉ាសុីនអោយមានសភាពម្ម៉តដូចជាព្រិល រួចទើបដាក់គ្រឿងផ្សំបញ្ចូលគ្នា ដែលអោយទឹកកកឈូសកូរ៉េនេះ មានរសជាតិឆ្ងាញ់ប្លែកមួយបែប។

    ទឹកកកឈូសទាំងនេះមានរសជាតិឆ្ងាញ់ និង ធ្វើអោយអ្នកមានអាម្មណ៌ល្អ បន្ថយភាពតានតឹងនាពេលរដូវក្តៅមែន ក៏ប៉ុន្តែវាមិនល្អសម្រាប់សុខភាពនោះទេ ប្រសិនបើអ្នកទាំងអស់គ្នាទទួលទានច្រើនហួស វាអាចធ្វើអោយអ្នកទាំងអស់គ្នាមានអាការៈក្តៅខ្លួន លើសជាតិស្ករ និង បញ្ហាកាបូនឌីអុកសុីតដែលកើនឡើងក្នុងខ្លួន។ 

*****************************

អរគុណចំពោះការអានអត្ថបទ សង្ឃឹមថាអ្នកទាំងអស់ចូលចិត្ត

ជួបគ្នានៅអត្ថបទបន្ទាប់^^

💗 NANA Make The Me Better 💗



អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

Comments