NANA Breast Augmentation | Q&A អំពីការវះកាត់ពង្រីកដើមទ្រូង និង ការថែទាំបន្ទាប់ពីវះកាត់រួច
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា ត្រឡប់មកជួបគ្នាម្តងទៀតជាមួយ Admin NANA
បច្ចុប្បុន្ននេះ Admin ទទួលបានសំនួរជាច្រើនពីមិត្តនារីៗអំពីការវះកាត់ដើមទ្រូង ដូច្នេះហើយថ្ងៃនេះ Admin នឹងនាំយកអត្ថបទអំពីការវះកាត់ដើមទ្រូងនៅណាណាជូនមិត្តនារីៗទាំងអស់គ្នា។
Q: តើការវះកាត់ដើមទ្រូងអាចបង្កអោយកើតជំងឺមហារីដែរឬទេ?
ការកើតមានជំងឺមហារីកដើមទ្រូងមិនមែនមកពីការវះកាត់កែសម្ផស្សពង្រីកដើមទ្រូងនោះឡើយ ដោយសាររបៀបវះកាត់ពង្រីកដើមទ្រូង គឺវះកាត់បញ្ចូលនូវសុីលីខូន ពីក្រោមស្រទាប់នៃសាច់ដុំ ពុំមានប៉ះពាល់ដល់ក្រពេញទឹកដោះ ឬ ក៏តំបន់ផ្សេងៗដែលធ្វើអោយកើតមានជំងឺមហារីកនោះឡើយ។
Q: តើការវះកាត់ពង្រីកដើមទ្រូងមានផលប៉ះពាល់ដល់ថ្ងៃអនាគតឬអត់?
ប្រសិនបើអ្នកទាំងអស់គ្នាធ្វើការវះកាត់ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ នោះការកើតមាននៃបញ្ហាមិនងាយកើតឡើងនោះឡើយ ដូច្នេះហើយប្រសិនអ្នកទាំងអស់គ្នាមានគំរោងធ្វើវះកាត់ដើមទ្រូង អ្នកគួរតែធ្វើការពិគ្រោះយោបល់ផ្ទាលជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានការពន្យល់ណែនាំអំពីការវះកាត់ ក៏ដូចជាការថែទាំបន្ទាប់ពីវះកាត់រួច។
Admin សូមណែនាំវេជ្ជបណ្ឌិតជំនាញវះកាត់ដើមទ្រូងរបស់មន្ទីរពេទ្យកែសម្ផស្សណាណា ដែលកំពុងទទួលបានប្រជាប្រិយភាពពីអ្នកជាច្រើនទាំងនៅក្នុងស្រុក និង ក្រៅស្រុក ជាពិសេសបងប្អូនខ្មែរយើងតែម្តង។ នោះគឺលោកវេជ្ជបណ្ឌិត Dr. Choi Jeong Sik (M.D)
បន្ទាប់ពីធ្វើការវះកាត់ជាមួយវេជ្ជបណ្ឌិតជំនាញហើយ អ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើបន្ទាប់នោះគឺការថែទាំបន្ទាប់ពីវះកាត់ ខាងក្រោមនេះជាការប្រុងប្រយ័ត្ន និង ថែទាំបន្ទាប់វះកាត់រួច៖
១. អ្នកអាចដក
កំណាត់កាតុងចេញពីក្លៀក បន្ទាប់ពីវះកាត់បានមួយថ្ងៃ។ និងប្រើប្រាស់ក្រណាត់
ទន់ៗ ឬ កំប្រះ ប្រសិនបើចាំបាច់។
២. អ្នកអាចងួតទឹកបាន
បន្ទាប់ពីវះកាត់បានមួយថ្ងៃ។ ប៉ុន្តែនៅលើរបួសវះកាត់ មានបិទស្តុតការពាទឹក
សូមកុំត្រដុះ ឬ ប៉ះពាល់។ ស្តុតនេះ នឹងរបកដោយខ្លួនឯង ក្នុង ២ ទៅ
៣សប្តាហ៍។
៣. ចាប់ពីថ្ងៃវះកាត់ សូមលេបថ្នាំអោយបានទៀងទាត់
ជាពិសេសគឺ ថ្នាំបន្សុំា(capsular contracture prevention)។
*ថ្នាំបន្សុំានេះអាចធ្វើអោយអ្នកមានការរមាស់ស្បែក ឡើងកន្ទួលរមាស់។ ប្រសិនបើអ្នកមានប្រតិកម្មជាមួយថ្នាំនេះ អ្នកអាចឈប់ប្រើប្រាស់វា។ (ការឈប់ប្រើប្រាស់ថ្នាំនេះ មិនមែនមានន័យថា អ្នកនិងមានបញ្ហានោះទេ ព្រោះថ្នាំបន្សុំានេះជាប្រភេទថ្នាំការពារ ការច្រានចោលស៊ីលីកូន ក្នុងកំឡុងពេលការជាសះស្បើយបន្ទាប់ពីវះកាត់រួច។
៤. ជៀសវាងការធ្វើលំហាត់ប្រាណធ្ងន់ៗ ដូចជា វាយកូនហ្គូល ហែលទឹក
ហាត់ប្រាណ និង ការប៉ះទង្គិច ស្ទាបច្របាច់ ម៉ាស្សាខ្លះៗលើដើមទ្រូង រយៈពេល ៣ខែឡើង។
៥. ប្រើសិនបើអ្នកពាក់អាវប៉ូវដើមទ្រូង ត្រូវប្រាកដថាចុងខាងក្រោមនៃខ្សែខាងលើនៃអាវទ្រនាប់ស្ថិតនៅចម្ងាយ 4-5CM ពីលើក្បាលសុដន់របស់អ្នក និង ជាយអាវទ្រនាប់ខាងក្រោមត្រូវលើបន្ទាត់ក្រោមដើមទ្រូង។ *ចំពោះការពាក់អាវប៉ូវដើមទ្រូងមានសារៈសំខាន់ ប្រសិនអ្នកពាក់មិនបានត្រឹមត្រូវទេ វាអាចធ្វើអោយប៉ះពាល់ដល់ខ្សែបន្ទាត់ក្រោមដើមទ្រូងរបស់អ្នក។
៦. ស្បែកខាងក្រោមនៃដើមទ្រូង ឬ នៅចុងសុដន់អាចមាន អាការៈស្ពឹក ជ្រាយ ឬ ក៏មានអារម្មណ៍ចំឡែក ប៉ុន្តែអាការៈទាំងនេះ នឹងបាត់ទៅវិញក្នុងកំឡុងពេល ៣ ទៅ ៦ខែ បន្ទាប់ពីវះកាត់។
៧. ដើម្បីកាត់បន្ថយស្លាកស្នាម អ្នកអាចលាបគ្រីមបំបាត់ស្លាកស្នាមលើតំបន់ស្នាមវះកាត់
៨. ជៀសវាងការផឹកគ្រឿងស្រវឹង និង ជក់បារីរយៈពេល មួយខែ។
*មួយខែដំបូង
ត្រូវពាក់អាវប៉ូវដើមទ្រូង ២៤ម៉ោង រយៈពេល ២ ទៅ ៣សប្តាហ៍ និងគេងដាក់ខ្លួនអោយត្រង់។ ចាប់ពីសប្តាហ៍ទី៤
អ្នកអាចពាក់អាវទាប់ទន់ៗ (អាវទ្រនាប់ហាត់ប្រាណ ឬ Sport Bra) និង
អាចគេងផ្អៀងបាន។
ខាងក្រោមនេះជារូបថតអ្នកជំងីវះកាត់ពង្រីកដើមទ្រូងនៅមន្ទីរពេទ្យកែសម្ផស្សណាណា៖
គ្រាន់តែមើលក៏អ្នកទាំងអស់គ្នាដឹងថា ដើមទ្រូងរបស់គាត់មុនពេលវះកាត់មានទំហំតូចរាបស្មើរ។ គាត់បានធ្វើការវះកាត់ពង្រីកដើមទ្រូងប្រភេទមែនធួរស្មូត
ទំហំ 326cc ខាងស្តាំ និង ទំហំ 300cc ខាងឆ្វេង
**********************
*********************
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#plasticsurgery #breastaugmentation #breastsurgery #koreabeauty #seoulgangnam











Comments
Post a Comment