NANA One Day Breast Augmentation Q&A | សំនួរ&ចម្លើយ អំពីការវះកាត់ដើមទ្រូង

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា

ត្រឡប់មកជួបគ្នាវិញតាមការសន្យា^^

ថ្ងៃនេះ Admin នឹងមកឆ្លើយនូវសំនួររបស់ប្រិយមិត្តមួយចំនួនដែលបានឆាតសួរ អំពីការវះកាត់ពង្រីកដើមទ្រូង។ 

សំណួរ៖ តើមានស្តង់ដាណាមួយសម្រាប់ជ្រើសរើសវិធីសាស្ត្រវះកាត់ពង្រីកដើមទ្រូងដែរឬទេ?


    វិធីសាស្ត្រនៃការវះកាត់ពង្រីកដើមទ្រូងជាទូទៅត្រូវបានបែងឆែកជា២ គឺ ការវះកាត់ពីក្រោមសុដន់ (inframammary) និង វះកាត់ពីក្លៀក (Transaxillary)។ ចំពោះលទ្ធផលនៃបន្ទាប់ពីវះកាត់របស់វិធីសាស្ត្រទាំងពីរនេះ មិនមានភាពខុសគ្នាខ្លាំងឡើយ។

    វិធីសាស្ត្រវះកាត់ពីក្លៀក (Transaxillary) គឺត្រូវបានដឹងថា ជាវិធីមួយដែលមានបិទបាំងស្នាមវះកាត់បាន ដោយសារស្នាមវះកាត់ និង ស្នាមជ្រួញក្លៀកបន្លំជាមួយគ្នា ដូច្នេះហើយធ្វើអោយមើលមិនសូវឃើញស្លាកស្នាម។ ដូច្នេះហើយចំពោះអ្នកដែលបារម្ភពីការកើតមានស្លាកស្នាម វិធីសាស្ត្រមួយនេះគឺជាជម្រើសដ៏ល្អសម្រាប់ពួកគាត់។


    ចំណែក​ឯការវះកាត់ពីក្រោមសុដន់វិញ ត្រូវបានដឹងថាជាវិធីសាស្ត្រមួយដែលអាចមើលឃើញស្លាកស្នាមតិចតួច។ ជាពិសេសការវះកាត់ត្រង់នេះ ការជាសះស្បើយលឿនជាង និង កាត់បន្ថយភាពឈឺចាប់ជាងការវះកាត់ពីកៀនក្លៀក។

សំណួរ៖ តើមានវិធីសាស្ត្រវះកាត់ណាផ្សេងទៀតក្រៅពី វះកាត់ពីក្រោមសុដន់ និង កៀនក្លៀកដែរឬទេ?


    កាលពីមុន នៅវិធីសាស្ត្រវះកាត់មួយបែបទៀត គឺវះកាត់តាមរង្វង់ក្បាលសុដន់ (Periareolar) ដែលគេនិយម នៅពេលសម័យនោះ ប៉ុន្តែតាមរបាយការណ៌មួយចំនួនបានបង្ហាញថា ការវះកាត់តាមវិធីសាស្ត្រមួយនេះ គឺមានលទ្ធភាពខ្ពស់នៃការកន្ត្រាក់ និង ការរលាកកើនមានឡើង។ ដូច្នេះហើយ វិធីសាស្ត្រវះកាត់តាមរង្វង់ក្បាលសុដន់ (Periareolar)នេះ កម្រប្រើណាស់នាពេលសម័យបច្ចុប្បន្ន។

សំណួរ៖ បន្ទាប់ពីវះកាត់រួចតើពេលណាសុដន់ចាប់ផ្តើមទន់ និង មានលក្ខណៈធម្មជាតិ?

    សុីលីកូន (Implant) ដែលបានប្រើបញ្ចូលនោះ ប្រើពេលយ៉ាងហោចណាស់ ៣ខែ ដើម្បីអោយមានភាពបន្សុំា និង ចាប់រូបរាង បន្ទាប់ពីវះកាត់រួច។ ហើយការបន្សុំានេះ នឹងសម្របបន្តិចម្តងៗ វានឹងចាប់ផ្តើមមានសភាពទន់ជាងមុន។

សំណួរ៖ តើការច្រានចោលនៃការបន្សុំាសុីលីខូននោះមានអាការៈបែបណាដែរ?



    ការច្រានចោលនៃការបន្សុំាសុីលីខូន អាចកត់សម្គាល់បាននៅពេលដែលសុដន់ឡើងរឹងខុសពីធម្មតា និង រូបរាងផ្លាស់ប្តូរទ្រង់ទ្រាយ។ នៅកំឡុងចំណាយពេលដែលជាសះស្បើយ រយៈពេលណាមួយ  រូបរាងសុដន់ចាប់ផ្តើមឡើងប៉ោង ឬ កំពស់ខុសពីធម្មតា ហើយមានសភាពរឹង នេះជាករណីដែលយើងអាចសង្ស័យថា កើតមានការច្រានចោលសុីលីខូន។

សំណួរ៖ ការជក់បារី និង ផឹកគ្រឿងមួយណាគ្រោះថ្នាក់ជាងគេដែលធ្វើអោយកើតមានការច្រានចោលភាពបន្សុំាសុីលីខូន?

    វាមិនមានអ្វីគ្រោះថ្នាក់ខ្លាំង ឬ តិចនោះទេ។ គ្រឿងស្រវឹង និង បារីជាមូលហេតុដែលធ្វើស្នាមរបួសមិនងាយជា ដូច្នេះហើយ ការជក់បារី និង ផឹកគ្រឿងស្រវឹង ត្រូវបានហាមខាត រយៈពេលមួយខែបន្ទាប់ពីវះកាត់រួច។ ម្យ៉ាងវិញទៀតការជក់បារី ឬ ផឹកគ្រឿងស្រវឹង មិនមែនជាមូលហេតុនាំអោយកើតមាន ការច្រានចោលនៃសុីលីខូននោះទេ។

សំណួរ៖ តើពេលណាអាចចាប់ផ្តើមពាក់អាវទ្រនាប់បានធម្មតាវិញ?

    បន្ទាប់ពីវះកាត់រួចភ្លាមអ្នកចាំបាច់ពាក់អារទ្រាប់ បង្ហាប់ (Compression bra) រយៈពេល ១ខែ។ បន្ទាប់ពី១ខែក្រោយមក អ្នកគួរតែប្តូរទៅពាក់ទ្រនាប់កីឡា ឬ អាវទ្រនាប់សម្រាប់ហាត់ប្រាណ (Sport bra)។ ៦ខែក្រោយមកអ្នកអាចពាក់អាវទ្រនាប់ទូរទៅបានធម្មតា។

*******************

អរគុណចំពោះការអានអត្ថបទមួយនេះ^^
ចំពោះចំងល់ ឬ ព័ត៍មានបន្ថែម ទំនាក់ទំនងមកកាន់យើងខ្ញុំ

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital


💗 NANA Make The Me Better 💗


#plasticsurgery #breastaugmentation #breastsurgery #koreannbeauty #kangnamhospital


Comments