NANA Q&A EP.2 | ចង់បានទម្រង់មុខតូចស្លីម? តើគួរតែថែទាំបែបណាបន្ទាប់ពីវះកាត់រួច?

សួរស្តីអ្នកទាំងអស់គ្នា^^

    ត្រឡប់មកជួបគ្នាម្តងទៀតហើយ នៅអត្ថបទមុន Admin បានឆ្លើយសំនួរ និង បង្ហាញអំពីការវះកាត់ឆ្អឹងទម្រង់មុខរួចមកហើយ អញ្ចឹងថ្ងៃនេះយើងនឹងមកបន្ត វគ្គ២ អំពីការថែទាំបន្ទាប់ពីវះកាត់រួច សំរាប់អ្នកដែលចង់បានទម្រង់មុខតូចស្លីម^^។


តើការវះកាត់ឆ្អឹងទម្រង់មុខ ឈឺដែរឬទេ?

តើហើម និង ជាំខ្លំាងដែរឬទេ?

    ការវះកាត់ឆ្អឹងទម្រង់មុខ មិនអាចនិយាយបានថាវាមិនឈឺនោះទេ មិនត្រឹមតែប៉ុណ្ណោះទេ វានឹងមានអ្នកថា ឆ្គងៗ និង ស្ពឹកដែរ។

    បន្ទាប់ពីវះកាត់ហើយភ្លាមៗ វេជ្ជបណ្ឌិតដឹងដាក់បន្តោងថង់ហូឈាមរយៈពេលមួយយប់ ហើយអ្នកនឹងមានអារម្មណ៌ថាពិបាកក្នុងការធ្វើចលនា និង បើកចំហមាត់រយៈពេល ១សប្តាហ៌ដំបូង។

    ចំពោះការហើម និង ជាំវិញ មិនដូចគ្នាទេព្រោះវាអាស្រ័យលើបុគ្គលម្នាក់ៗ។ អ្នកខ្លះមានស្បែកស្តើង ឬ ងាយមានស្នាមជាំ។ ការជាំ និង ហើមនេះផងដែរ កើតមានខ្លាំងនៅរយៈពេល ១ ទៅ ៤ថ្ងៃដំបូង ហើយវាស្រកចុះបន្តិចម្តងៗដោយខ្លួនឯង។

តើគួរតែថែទាំងយ៉ាងណាបន្ទាប់ពីវះកាត់រួច?

    ក្នុងអំឡុងពេលសប្តាហ៌ដំបូង អ្វីដែលត្រូវចាំបាច់ធ្វើបំផុត គឺការសម្អាតធ្មេញ។ ដោយសារតែមានថ្នេររលាយដេរនៅក្នុងមាត់ ដូច្នេះនៅពេលបរិភោគ កាកសំណល់អាហារងាយនឹងជាប់នៅតាមចង្អូរថ្នេរទាំងនោះ។

    ដូច្នេះហើយត្រូវលាងសម្អាតមាត់ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ២ ទៅ ៣ម៉ោងម្តង ដើម្បីការពារឆ្លងមេរោគតាមដែលអាចធ្វើទៅបាន។

    បន្ទាប់ពីវះកាត់រួចមួយ១សប្តាហ៌ អ្នកអាចចាប់ផ្តើមប្រើច្រាសដុសធ្មេញតូចៗ (សំរាប់កូនក្មេង) ដើម្បីធ្វើការសំអាត ព្រោះអ្នកមិនទាន់អាចបើចំហមាត់ធំបាននោះទេ។

តើគួរតែញុំាអាហារ និង មិនគួរញុំាអាហារបែបណាបន្ទាប់ពីវះកាត់រួច?

    ក្នុងរយៈពេល ១ ទៅ ៤ថ្ងៃដំបូង អ្នកជំងឺមិនអាចបើមាត់បានធំទេ ហើយក៏មិនអាចទំពារបានច្រើនផងដែរ។ ដូច្នេះហើយពួកគាត់គួរតែបរិភោគអាហារទន់ៗដែលមិនត្រូវការទំពារច្រើន ដូចជាបបរ ស៊ុប ឬ ទឹកផ្លែឈើ។

    បន្ទាប់ពី៧ថ្ងៃក្រោយ អ្នកជំងឺអាចទំពារអាហារទន់ៗ ដូចបបរ ឬ អាហារជ្រាយមិនស្អិត រហូតដល់ ២សប្តាហ៌ ទើបអាចចាប់ផ្តើមញុំាអាហារបានធម្មតា។

    ចំពោះការតមប្រភេទអាហារផ្អាប់ ឬ អាហារផ្សេងៗវិញ មិនមាននោះទេ តែប្រសិនបើអ្នកជំងឺមានងាយប្រតិកម្ម ឬ អាលាក់ហ្សុីជាមួយអាហារប្រភេទនោះ ពួកគាត់គួរតែផ្អាកបរិភោគអាហារទាំងនោះ នៅរយៈពេល ១ ទៅ ២សប្តាហ៌ដំបូងបន្ទាប់ពីវះកាត់រួច។

    មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលសំខាន់បំផុតនោះ ជៀសវាងការផឹកគ្រឿងស្រវឹង ជក់បារី និង ការធ្វើលំហាត់ប្រាណធ្ងន់ៗ រយៈពេល ១ខែ។

ហេតុអ្វីបានជាមានអារម្មណ៌ស្ពឹករយៈពេលប៉ុន្មានខែ ហើយរោគសញ្ញាទាំងនេះនឹងបាត់ទៅវិញនៅពេលណាដែរ?

    ការកើតមានឡើងនូវអាការៈស្ពឹកជារឿងធម្មតាបន្ទាប់ពីវះកាត់ឆ្អឹងមុខរួច។ ដោយសារតែមនុស្សយើងមានសរសៃប្រសាទតូចៗច្រើន និង មានភាពស្មុគស្មាញ ដូច្នេះហើយក្នុងកំឡុងពេលវះកាត់ វេជ្ជបណ្ឌិតព្យាយាមមិនអោយប៉ះដល់សរសៃទាំងនោះក៏ពិតមែន តែពេលខ្លះក៏ពិបាកជៀសផុតទាំងស្រុងដែរ ដូច្នេះហើយការប៉ះទង្គិចទាំងអស់នេះ ជាហេតុនាំមានអាការៈស្ពឹកកើតមាន តែវាមិនមានគ្រោះថ្នាក់ ឬ ប៉ះពាល់ដល់ថ្ងៃអនាគតនោះទេ។ ហើយអាការៈស្ពឹកនេះនឹងបាត់ទៅវិញក្នុងរយៈពេល ៦ខែបន្ទាប់ពីសរសៃទាំងនោះជាសះស្បើយ។

តើត្រូវចំណាយប៉ុន្មានទើបរបួសទម្រង់មុខជាទាំងស្រុង?

    ក្នុងរយៈពេល៣ខែដំបូងបន្ទាប់ពីវះកាត់រួច ការហើម និង ជាំ នឹងបាត់ទៅស្ទើរតែទាំងស្រុង ហើយវានឹងបាត់ទៅទាំងអស់ក្នុងអំឡុងពេលចាប់ពី ៦ខែ ដល់ ១ឆ្នាំ។



    សម្រាប់អ្នកដែលចាប់អារម្មណ៌លើការកែសម្ផស្ស ឬ ចង់ពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្ទាល់ សូមអញ្ជើញមកកាន់មន្ទីរពេទ្យកែសម្ផស្សណាណា។ ខាងយើងខ្ញុំមានសេវាកម្មបកប្រែ និង បំពាក់ឧបករណ៍ទំនើបៗ ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ ដែលមានសុវត្ថិភាព ១០០%។

💗 NANA Make The Me Better 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#facesurgery #facecontouring #plasticsurgery #kangnamhospital #koreanbeauty

Comments