NANA Q&A EP.1 | ចង់បានទម្រង់មុខតូចស្លីម? តោះមកដឹងពីចំណុចទាំងនេះ

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា

ត្រឡប់ជួបគ្នាម្តងទៀតហើយ^^ លើកមុនAdmin បាននិយាយពីវះកាត់ត្របកភ្នែក ក៏ដូចជាការឆ្លើយសំនួររបស់ប្រិយមិត្តមួយចំនួនដែលគាត់ មានចំណាប់អារម្មណ៌ក្នុងការវះកាត់កែសម្ផស្ស។

ចំណែកថ្ងៃនេះ Admin ក៏មកឆ្លើយសំនួរ និង និយាយអំពីការវះកាត់ទម្រង់មុខផងដែរ ដែលជាការឆាតសួរពីប្រិយមិត្តយើងជាច្រើន។ ហើយការវះកាត់កែទម្រង់មុខនេះផងដែរក៏កំពុងពេញនិយមសំរាប់មនុស្សសម័យបច្ចុប្បន្ន ជាពិសេសសំរាប់អ្នកដែលនិយមស្ទាយកូរ៉េៗ។


    ការវះកាត់កែទម្រង់មុខនៅមន្ទីរពេទ្យណាណា ភាគច្រើនត្រូវបានគេដឹងថា ជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោម ការវះកាត់ផ្សេងៗ ដែលអតិថិជនភាគច្រើនជានារីៗ មានអាយុចន្លោះពី ១៨ ទៅ ៤០ឆ្នាំ និង វះកាត់ដោយវេជ្ជបណ្ឌិត Kim Hyung-Jun ម្ចាស់មន្ទីរពេទ្យកែសម្ផស្សណាណាតែម្តង។


    តោះឥឡូវនេះ Admin សូមមកឆ្លើយសំនួរដែលអ្នកទាំងអស់គ្នាឆ្ងល់អំពីការវះកាត់បង្រួមឆ្អឹង ក៏ដូចជាការថែទាំបន្ទាប់ពីវះកាត់រួចផងដែរ។

ដូចម្តេចដែលការវះកាត់ឆ្អឹងទម្រង់មុខ?

    ដូចអ្នកទាំងអស់គ្នាបានដឹងរយចមកហើយថា ការវះកាត់ឆ្អឹងទម្រង់មុខគឺជាការវះកាត់ដ៏សំខាន់មួយ ដោយធ្វើការវះកាត់បង្រួមយកបំណែកឆ្អឹងតាមផ្នែក ដើម្បីធ្វើអោយទម្រង់មុខតូចស្លីម និង សមនឹងផ្ទៃមុខរបស់អ្នកជំងឺ។

    ការវះកាត់នេះគឹធ្វើឡើងសម្រាប់អ្នកដែលមានអារម្មណ៌ថា ថ្ពាល់ ថ្គាម ឬ ចង្ការបស់ខ្លួនមានទំហំធំ បើប្រៀបធៀបទៅនឹងសមាមាត្រមុខស្តង់ដារ ហើយលទ្ធផលនៃការវះកាត់មួយនេះនឹងនៅជាមួយលោកអ្នកមួយជីវិត និង មិនមានគ្រោះថ្នាក់នោះឡើយ។

 តើគេវះកាត់ឆ្អឹងត្រង់កន្លែងណាខ្លះ?

    ការវះកាត់ឆ្អឹងទម្រង់មុខចែកចេញជា ៣ ផ្នែក ដោយចាប់ផ្តើមពីការវះកាត់លើឆ្អឹងថ្ពាល់ របៀបវះកាត់គឺពីក្នុងមាត់ និង ជើងសក់ជិតត្រចៀកទាំងសងខាង ដែលមានទំហំត្រឹមតែ ១ ទៅ ២ សង់ទីម៉ែត្រប៉ណ្ណោះ។

ផ្នែកឆ្អឹងថ្ពាល់


    រីឯការវះកាត់ឆ្អឹងថ្គាម និង ឆ្អឹងថ្គាមវិញអ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភពីស្លាកស្នាមនោះទេពីព្រោះវិធីនៃការវះកាត់គឺគេវះកាត់ពីក្នុងមាត់ ដោយមិនប៉ះពាល់ផ្នែកខាងក្រៅនោះឡើយ។

ផ្នែកថ្គាម


  ជាការពិតណាស់ អ្នកណាៗក៏ចង់បានមុខទាបស្អាត ទម្រង់មុខរាងអក្សរ V ឬរាងអក្សរ U ដូច្នេះហើយទើបធ្វើការវះកាត់ដើម្បីធ្វើឲ្យមុខទាប ផ្លាស់ប្តូររូបរាង និងភាពស្រស់ស្អាត។ ភាពធំនៃថ្គាមមានពីរយ៉ាង៖ ឆ្អឹងថ្គាមធំ និងលេចចេញនៅចំហៀង និងសាច់ដុំថ្គាមក្រាស់ ដូច្នេះការវះកាត់ឆ្អឹងថ្គាមធំ អាចធ្វើឲ្យទម្រង់ឆ្អឹងថ្គាមរបស់លោកអ្នកតូចស្អាត និងកាត់បន្ថយការមើលឃើញនៃសាច់ដុំថ្គាមស្របគ្នាដែរ។ ធ្វើ​ទាំង​ពីរ​ចំណុច​នេះ មុខ​នឹង​កាន់តែ​ស្អាត និង​រាង​ស្រឡូន។


ផ្នែកចង្កា

    ការ​វះកាត់​ចង្កា​គឺ​ធ្វើ​ឱ្យ​ចង្កា​មាន​រាង​ស្អាត​សម​នឹង​ផ្នែក​ផ្សេងៗ​នៃ​មុខ។ វេជ្ជបណ្ឌិតអាចធ្វើចលនាចង្ការបស់អ្នក ពត់កោងចេញ ឬធ្វើចលនាចង្ការបស់អ្នកឱ្យវែងជាងមុន ឬផ្លាស់ទីចង្ការបស់អ្នកឱ្យវែង ឬខ្លី។ ការវះកាត់កែទម្រង់ចង្កាមានបីប្រភេទ៖

* វះកាត់ចង្ការុញទៅមុខ ឬ ហៅថា Chin Forward Sliding

    វិធីវះកាត់នេះ ប្រើក្នុងករណីឆ្អឹងចង្កាដកថយទៅក្រោយ និង ករណីឆ្អឹងចង្កាទៅខាងមុខពេក ដោយវះកាត់ជារាងអក្សរ T (T-Osteotomy) ។ ការវះកាត់ឆ្អឹងចង្កាឱ្យមានរាងអក្សរ T យកឆ្អឹងកណ្តាលចេញ បន្ទាប់មករុញឆ្អឹងទាំងពីរឱ្យជាប់គ្នា ហើយភ្ជាប់ពួកវាជាមួយបន្ទះទីតានីញ៉ូម និងធ្វើឱ្យឆ្អឹងដែលនៅសល់មានរូបរាងស្អាត។
    ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ឆ្អឹង​ចង្កា​រលោង​ស្អាត​តាម​របៀប​ដែល​អ្នក​ជំងឺ​ចង់​បាន។ ទោះយ៉ាងណាក៏ដោយ យើងមិនដឹងទេថា ការវះកាត់ចង្កាប្រភេទនេះ ជាទូទៅត្រូវបានផ្គូផ្គងជាមួយនឹងការវះកាត់ចង្កា ដែលត្រូវបានគេហៅថា V-Lline ដើម្បីសម្រេចបាននូវទម្រង់មុខផ្នែកខាងក្រោមដ៏ស្រស់ស្អាតបំផុត និងមានតុល្យភាព និង មានប្រសិទ្ធភាពសម្រាប់ការពេញចិត្តខ្ពស់បំផុតរបស់អ្នកជំងឺនោះទេ។ ដូច្នេះការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញគឺរឿងមួយសំខាន់ មុនពេលធ្វើការសម្រចចិត្តវះកាត់។


ខាងលើនេះជារបៀបវះកាត់ជារាងអក្សរ T និង ចង្កា V

តើគួរតែធ្វើការវះកាត់ទាំង៣ផ្នែក ឬតែ១ផ្នែកក្នុងចំណោម៣ផ្នែក?
    ជាការពិតណាស់អ្នកជំងឺម្នាក់ៗតែងតែខ្លាចក្នុងការវះកាត់ឆ្អឹងមុខផ្នែក។ ប្រសិនបើអ្នកទាំងអស់គ្នាសួរថា បើជ្រើសរើសវះកាត់ឆ្អឹងតែមួយផ្នែក តើផ្នែកមួយណាដែលគួរតែវះកាត់? ខាងយើងខ្ញុំនិងណែនាំអោយធ្វើការវះកាត់បង្រួមឆ្អឹងថ្ពាល់មុនគេ។

    ដោយសារតែការវះកាត់ឆ្អឹងថ្ពាល់ មានការហើមតិច និង មិនពិបាកក្នុងការថែទាំខ្លួន ក៏ដូចជាការញុំាអាហារផងដែរ ជាពិសេសគឺអាចទទួលបានលទ្ធផលឆាប់ជាងផ្នែកផ្សេង។


    ទោះជាយ៉ាងណាក៏ដោយ ចំពោះផ្នែកថ្គាម ឬ ចង្កា អ្នកគួរតែធ្វើវាទាំងពីរ ដោយវះកាត់ទាំងថ្គាម និង ចង្កា ដើម្បីទទួលបានលទ្ធផលល្អ និង ទម្រង់សងខាងស្មើរគ្នា។


ក្រៅពីវះកាត់ឆ្អឹងមុខ តើខ្ញុំអាចធ្វើការវះកាត់អ្វីផ្សេង និង បន្តឹងស្បែកមុខភ្លាមដែរឬទេ?

    ប្រាកដជាបាន អ្នកជំងឺអាចធ្វើការវះកាត់ផ្សេងបន្ថែមក្នុងពេលតែមួយលើផ្ទៃមុខ ជាមួយផ្នែកវះកាត់ដែលត្រូវបានណែនាំ និង ពិគ្រោះជាមួយវេជ្ជបណ្ឌិត។
    តែអ្នកជំងឺត្រូវដឹងថា ក្នងការវះកាត់ច្រើនក្នុងពេលតែមួយ អាចនឹងមានការហើមជាំខ្លាំងដែរ។~~

ដូច្នេះការណែនាំដែលល្អបំផុតគឺការរួមគ្នាក្នុងពេលតែមួយ

    មិនត្រឹមតែវះកាត់បន្ថែមជាការវះកាត់បន្តឹងស្បែកមុខទេ ចំពោះអ្នកដែលមានខ្លាញ់ថ្ពាល់ ក៏អាចធ្វើការបូមខ្លាញ់ ឬ វះកាត់យកចេញក្នុងពេលតែមួយក៏បានដែរ។ ចំពោះអ្នកមានទម្រង់មុខផត ឬ ស្គមក៏អាចចាក់ខ្លាញ់បានដែរ។


រូបថតអ្នកជំងឹ មុន និង បន្ទាប់ពីធ្វើការវះកាត់ឆ្អឹងមុខ៣ផ្នែក រួមជាមួយការចាក់ខ្លាញ់មុខ


មុន និង បន្ទាប់ពីធ្វើការវះកាត់ឆ្អឹងមុខ៣ផ្នែក + បូមសម្រកខ្លាញ់មុខ + យកខ្លាញ់ក្នុងថ្ពាល់+បន្តឹងស្បែកមុខខ្នាតតូច





ក្នុងករណីចាក់ហ្វីល័រចង្កា ឬ តង្កាសុីលីខូន តើអាចធ្វើការវះកាត់ឆ្អឹងទម្រង់មុខបានដែរឬទេ?

ពិតណាស់អ្នកអាចធ្វើបាន តែត្រូវធ្វើការចាក់រំលាយហ្វីល័រ ឬ វះកាត់យក សុីលីខូនចេញ ដែលការយកចេញនេះអាចធ្វើបានក្នុងថ្ងៃតែមួយជាមួយ ការវះកាត់ឆ្អឹងទម្រង់មុខ។

***************
Ep2: To be Continue
**************

សម្រាប់អ្នកដែលចាប់អារម្មណ៌លើការកែសម្ផស្ស ឬ ចង់ពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្ទាល់ សូមអញ្ជើញមកកាន់មន្ទីរពេទ្យកែសម្ផស្សណាណា។ ខាងយើងខ្ញុំមានសេវាកម្មបកប្រែ និង បំពាក់ឧបករណ៍ទំនើបៗ ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ ដែលមានសុវត្ថិភាព ១០០%។

💗 NANA Make The Me Better 💗

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#facesurgery #facecontouring #plasticsurgery #kangnamhospital #koreanbeauty

Comments