NANA's Eye & Nose | កាត់ត្របកភ្នែកពីរជាន់ និង វះកាត់ច្រមុះក្នុងពេលតែមួយ ដើម្បីទទួលបានសម្រស់ស្អាតប្លែក
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា
ត្រឡប់មកជួយគ្នាវិញម្តងទៀតហើយតាមការសន្យា^^
សព្វថ្ងៃនេះ វិស័យវះកាត់កែសម្ផស្សកំពុងពេញនិយមមែនទែន ជាពិសេសគឺពេញនិយមសំរាប់បុរសនារីសម័យបច្ចុប្បន្នតែម្តង។ ពីមុនមានមនុស្សភាគច្រើនខ្លាចក្នុងការកែសម្ផស្ស ប៉ុន្តែនាពេលឥឡូវនេះបច្ចេកទេសវះកាត់ជឿនលឿន និង មានសុវត្ថិភាព ដូច្នេះហើយការកែសម្ផស្សវាជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូប។
ថ្ងៃនេះ Admin និងបង្ហាញអំពីអ្នកជំងឺវ័យខ្ទង់៣០ក្រាស់ ដែលបានវះកាត់កែសម្ផស្សនៅមន្ទីរពេទ្យកែសម្ផស្សណាណា។ ចង់ដឹងទេថា អ្នកជំងឹរបស់យើងបានធ្វើការវះកាត់អ្វីខ្លះ? តោះចូលរួមតាមដានទាំងអស់គ្នា៖
ដោយការវះកាត់របស់អ្នកជំងឺរបស់់យើង ធ្វើឡើងដោយលោកដុកទ័រ Dr. Kim Il Hwan ។ ប្រហែលជាអ្នកនិយមវះកាត់កែសម្ផស្សមួយចំនួនបានស្គាល់គាត់ហើយ។ ដុកទ័រ Kim គឺជាវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៌វះកាត់ច្រើនករណី មានភាពរួសរាយរាក់ទាក់ទទួលបានការគាំទ្រពីអ្នកជំងឺជាច្រើន មិនថាតែជនជាតិកូរ៉េ ឬ ជនជាតិបរទេសផ្សេងៗនោះ សូម្បីតែជនជាតិខ្មែរមួយចំនួនក៏បានធ្វើការវះកាត់កែសម្ផស្សជាមួយគាត់ដែរ។
ខាងក្រោមនេះគឺជា លទ្ធផលបន្ទាប់វះកាត់បាន ៧ថ្ងៃ
Q, តើបន្ទាប់ពីវះកាត់រួចត្រូវថែទាំបែបណាដែរ?
ការថែទាំបន្ទាប់ពីវះកាត់ច្រមុះ
១. ជៀសវាងញីសសំបោរខ្លាំងរយៈពេល
១ខែបន្ទាប់ពីវះកាត់។ បន្ទាប់ពីបាន១ខែអ្នកអាចចាប់ផ្តើមញីសសំបោរតិចៗបាន។
២. ការអង្គុយ ឬ ធ្វើលំហាត់ប្រាណដោយការដើរ
អាចជួយកាត់បន្ថយការហើមបាន។ សូមសំរាកគេងកើយក្បាលអោយខ្ពស់ជាងដើមទ្រូងនិង ជៀសវាងការគេងផ្អៀងព្រោះវាអាចធ្វើអោយប៉ះពាល់ដល់ទ្រង់ទ្រាយច្រមុះ។
៣. ចាប់ពីថ្ងៃទី១ ទៅ
ថ្ងៃទី៣បន្ទាប់ពីវះកាត់ សូមស្អំបន្ទះត្រជាក់ ដើម្បីការពារការហើម និង ហូរឈាម។
៤. រយៈពេល១ខែ ជាធម្មតានឹងមានការហើមតិចតួចនិងមានលក្ខណៈខុសៗគ្នាតែវានិងបាត់ទៅវិញក្នុងកំឡុងពេល២ខែ។
៥. បន្ទាប់ពីវះកាត់បាន ៣ថ្ងៃសូមមកមន្ទីរពេទ្យ ដើម្បីដកសំលីចេញពីច្រមុះ និង ៧ថ្ងៃមកកាត់ធ្នេរជាមួយការត្រួតពិនិត្យជាមួយគ្រូពេទ្យ។.
៦. សូមសំអាតក្នុងច្រមុះជាមួយទឹកសាលីន ឬ សំលីទន់ៗនិងលាបគ្រីមលើស្នាមរបួស ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៧. សូមលេបថ្នាំអោយបានត្រឹមត្រូវតាមការកំណត់១ថ្ងៃ ៣ដង បន្ទាប់ពី បាយហើយ៣០នាទី។អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
យូធូប: https://www.youtube.com/c/NANAHospital
#nanahospital #rhinoplasty #doubleeyelid #nosesurgery #platicsurgery









Comments
Post a Comment