Q&A អំពីការវះកាត់កែត្របកភ្នែក | តើត្រូវដោះស្រាយបញ្ហាត្របកភ្នែកទាំងនេះដោយរបៀបណា

 សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា

    ត្រឡប់មកជួបគ្នាវិញតាមការសន្យា ថ្ងៃនេះ Admin មកឆ្លើយសំនួរមួយចំនួនរបស់អតិថិជនដែលបានឆាតសួរអំពីការកែសម្ផស្សដោយសារតែមានអតិថិជនជាច្រើនសួរអំពីការវះកាត់ត្របកភ្នែក 

តោះកុំអោយខាតពេលយូរ មកតាមដានទាំងអស់គ្នា^^

ជារឿងធម្មតាទេចំពោះអ្នកដែលមានវ័យកាន់តែជ្រេទៅ ស្បែកក៏ចាប់ផ្តើមមានសភាពយារធ្លាក់ ដែលធ្វើអោយស្បែកទាំងនោះយារធ្លាក់គ្របលើត្របកភ្នែក (Upper eyelid falls)។

NANA Q&A ថ្ងៃនេះ នឹងឆ្លើយសំនួរ អំពីការរវះកាត់ត្របកភ្នែក ថាតើការកែត្របកភ្នែកបែបណាដែលសាកសម និង នីតិវិធីនៃការវះកាត់។


ភាគច្រើនអ្នកដែលមានអាយុចាប់ពីខ្ទង់ ៣០ឆ្នាំ ឬ ច្រើនជៀងនឹង ភាគច្រើនតែងជួបបញ្ហាស្បែកភ្នែកយារធ្លាក់ ធ្វើអោយមានជ្រយញមើលទៅចាស់ជៀងវ័យ។ ដូច្នេះអ្នកដែលមានបញ្ហាបែបនេះ វិធិសាស្ត្រក្នុងការវះកាត់ គឺត្រូវកាត់ត្របកភ្នែកដែលយារធ្លាក់ និង បន្ទាត់ត្របកភ្នែកថ្មី។

ករណីភ្នែកអ្នកជំងឺខ្លះ មិនត្រឹមតែមានត្របកភ្នែកយារធ្លាក់នោះទេ ភ្នែករបស់គាត់មានលក្ខណច្រើនស្រទាប់ ឬ ក៏អាចហៅបានថា ភ្នែកងងុយ។ សភាពផ្នែកបែបនេះក៏អាចធ្វើការវះកាត់កែតំរងសាច់ដុំរួមគ្នាជាមួយ ការវះកាត់ត្របកភ្នែកលើយារធ្លាក់បានផងដែរ។

មុន និង បន្ទាប់ពីវះកាត់រួច៧ថ្ងៃ

ឧទាហរណ៍ដូចរូបភាពរបស់អ្នកជំងឺដែលបានវះកាត់ខាងលើ គឺជាសភាពភ្នែកត្របកតូចៗច្រើន មើលទៅដូចងងុយគេង។ គាត់បានវះកាត់ដោយ កែតំរងសាច់ដុំភ្នែក និង បង្កើតនូវបន្ទាត់ត្របកថ្មី

.

.

លើសពីនិងទៅទៀតចំពោះអ្នកដែលមានស្បែកភ្នែកយារធ្លាក់ហើយមានគំលាតរវាងចិញ្ចើម និង ភ្នែកកៀកគ្នា ឬ ក៏អាចហៅបានថាត្របកភ្នែកចង្អៀត គឺបញ្ចាក់ថា ដោយសារថ្ងាស់ស្រុត ឬ យារធ្លាក់។ ក្នុងករណីដូចនេះ អាចនឹងត្រូវណែនាំដោយធ្វើការវះកាត់បន្តឹងថ្ងាស់ ឬ ហៅថា "Endotine"

អ្វីទៅដែលហៅថាការវះកាត់បន្តឹងថ្ងាស់ ឬ Endotine?

ការវះកាត់បន្តឹងថ្ងាស់ ឬ Endotine គឺជាវិធីសាស្ត្របន្តឹងលើកថ្ងាស់ដែលសភាពយាធ្លាក់និងជ្រួញដែលធ្វើអោយគ្រប់លើត្របកភ្នែក។

អត្ថប្រយោជន៌នៃការវះកាត់ Endotine នៅមន្ទីរពេទ្យណាណា គឺវះកាត់ដោយប្រើ ឧបករណ៌ Laparoscope ដែលមិនធ្វើអោយមានស្លាកស្នាមបន្ទាប់ពីវះកាត់រួច និងមានប្រសិទ្ធភាពអាចដោះស្រាយបញ្ហាអ្នកដែលមានអារម្មណ៌ថាចិញ្ចើមធ្ងន់ ឬ ធ្លាក់ចុះ។

តើអ្នកទាំងអស់គ្នាចង់អោយភ្នែកបើធំ មើលច្បាស់ជាងមុនដែរ ឬទេ?

ចំណុចសំខាន់របស់ Endotine គឺបន្ទះតូចមួយដែលគេវះកាត់ដាក់ចូលទៅលើថ្ងាស់ដែលធ្វើអោយទទួលបានលទ្ធផលធម្មជាតិ។

រូបរាងរបស់ Endotine គឺដូចជាបន្ទះសុីលីកខូនតូចមួយ ដែលអាចរលាយបន្តិចម្តងៗទៅក្នុងថ្ងាស់។

ជាធម្មតាគេដាក់បន្ទះEndotine ចំនួន ៣ ទៅ ៥ បំណែក។ វានឹងរលាយបន្តិចម្តងៗក្នុងរយៈពេល ១ឆ្នាំ ហើយចំពោះប្រសិទ្ធភាពក្នុងការបន្តឹងមានរយៈពេលរហូតដល់១០ឆ្នាំ។

តើការបន្តឹងថ្ងាស់តែមួយមុខ អាចធ្វើអោយភ្នែកធំទូលាយស្អាតបានដែរឬទេ?

Endotine មានតួនាទីជួយលើចិញ្ចើម និង ថ្ងាស់ឡើងពិតមែន តែក្នុងករណីភាគច្រើន ចាំបាច់កែត្របកភ្នែកខាងលើដើម្បីធ្វើអោយត្របកភ្នែកបើស្រឡះ និង ទទួលបានលទ្ធផលល្អ។

ដូចរូបថតខាងលើរបស់អ្នកជំងឺដែលបានធ្វើការវះកាត់ Endotine និង វះកាត់ត្របកភ្នែកខាងលើ


ចុះបើត្របកភ្នែកធ្លាក់ តើខ្ញុំគួរតែធ្វើការវះកាត់អ្វី?

ចំពោះអ្នកជំងឺដែលមានត្របកភ្នែកធ្លាក់ចុះ ប៉ុន្តែមិនចង់វះកាត់បន្តឹងថ្ងាស់ គឺមានវិធីសាស្ត្រ ម្យ៉ាងទៀត គឺការវះកាត់បន្តឹងកន្ទុយភ្នែកដែលភាគច្រើនហៅថា ភ្នែកកញ្ជ្រោង "Foxy Eye"

ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចវះកាត់ Foxy Eye បាននោះឡើយ។ ដើម្បីដឹងកាន់តែច្បាស់អំពីវិធីសាស្ត្រវះកាត់ដែលសាកសមជាមួយមួយនឹងសណ្ថានភាពភ្នែករបស់លោកអ្នក គួរតែពិគ្រោះយោបល់ជាមួយដុកទ័រជំនាញជាមុនសិន។

ចំពោះអ្នកដែលមានចំណាប់អារម្មណ៌អំពីការកែសម្ផស្ស ឬ ចង់ធ្វើការពិគ្រោះផ្ទាល់ជាមួយវេជ្ជបណ្ឌិត សូមអញ្ចើញមកមន្ទីរពេទ្យណាណា ខាងយើងខ្ញុំមានសេវាបកប្រែភាសា រួមទាំងភាសាខ្មែរផងដែរ ដោយមិនគិតថ្លៃ។

អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea

វេបសាយ: https://en.nanahospital.com/

ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer

អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/

Blog: https://nanahospitalkh.blogspot.com/

លេខទូរស័ព្ទ: +82-10-3696-6601

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital


#plasticsurgery #southkorea #eyesurgery #doubleeyelid #foxyeye

Comments