ស្អាតប្លែកមិនគួរអោយជឿ ជាមួយការកែសម្ផស្ស៣ផ្នែកក្នុងពេលដំណាលគ្នា
សម្ផស្សជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់ប្រចាំថ្ងៃ មិនថាចំពោះមនុស្សស្រី ឬ ប្រុសទេ។ អ្នកខ្លះទទួលបានសម្រស់ពីធម្មជាតិ តែអ្នកមួយចំនួនទៀតមិនប្រាកដ៏ថាមានសំណាងទទួលបានសម្រស់ពីធម្មជាតិឡើយ។ ដូច្នេះហើយប្រសិនបើអ្នកទាំងអស់គ្នាមិនពេញចិត្តនឹងសម្រស់របស់ខ្លួនឯង អ្នកទាំងអស់គ្នាអាចធ្វើការកែសម្ផស្សត្រង់ផ្នែកអ្នកគិតចង់ផ្លាស់ប្តូរវាបាន។
ថ្ងៃនេះAdminនឹងនាំអ្នកទាំងអស់មកមើលអំពីការកែសម្ផស្សរបស់អ្នកជំងឺម្នាក់ ដែលគាត់បានមកមន្ទីរពេទ្យកែសម្ផស្សណាណាធ្វើការវះកាត់ ត្របកភ្នែក ច្រមុះ និង ចាក់ខ្លាញ់ បន្ថែមជាមួយ Stem Cell។ តោះឥឡូវនេះមកស្តាប់គាត់និយាយ៖
៉ភ្នែករបស់ខ្ញុំមានត្របកមិនស្មើរគ្នា មើលទៅខូងជ្រៅ ដូច្នេះខ្ញុំចង់បានត្របកភ្នែកស្មើរគ្នា និង បើធំស្រឡះជាងមុន។ ចំណែកឯច្រមុះវិញ ខ្ញុំចង់បានទម្រង់ស្លីម ចុងច្រមុះខ្ពស់ តែតូចស្តើង ដោយតែខ្ញុំមិនពេញចិត្តនិងទម្រង់ច្រមុះរបស់ខ្ញុំដែលធ្លាប់បានធ្វើរួចម្តងមកហើយ។ ហើយខ្ញុំក៏ចង់បានទម្រង់មុខពេញរាងពងក្រពើផងដែរ ដូច្នេះហើយខ្ញុំសម្រេចចិត្តធ្វើការវះកាត់ទាំង៣ផ្នែកនេះក្នុងពេលតែមួយ ព្រោះខ្ញុំមិនចង់ចំណាយពេលច្រើនដង ណាមួយចង់បានលទ្ធផលប្លែកផងដែរ។ ៉
ចំពោះករណីអ្នកជំងឺម្នាក់នេះ លោកដុកទ័រគីម ហ្យន់ជុន (អគ្គនាយកមន្ទីរពេទ្យកែសម្ផស្សណាណា) បានបន្ថែមថា តំបន់រង្វង់ភ្នែកដែលមានសភាពខូងជ្រៅ នឹងត្រូវធ្វើការចាក់ខ្លាញ់បំពេញរួមជាមួយគ្នាជាមួយការចាក់ខ្លាញ់ទម្រង់មុខ ដូចជា ថ្ងាស់ ថ្ពាល់ ចង្កា ក្រោមភ្នែកផងដែរ ដើម្បីទទួលបានទម្រង់ស្រស់ស្អាត។
១. ទម្រង់ និង ត្របកភ្នែកមិនស្មើរគ្នា
២. រង្វង់ភ្នែកខូងជ្រៅ ខ្សោយសាច់ដុំភ្នែក ធ្វើអោយភ្នែកមើលទៅដូចងងុយគេង
៣. ទម្រង់ច្រមុះមានរាងជាអក្សរL ក្រាស់រាងធំ
៤. ទម្រង់មុខរាងជ្រុង
៥. ឆ្អឹងថ្ពាល់ និង ចង្កាលេចចេញមកខ្លាំង ដោយសារតែស្រកទម្ងន់ ធ្វើអោយមើលទៅស្លេកខ្លាំងអស់កម្លាំង និង ចាស់ជាងអាយុ។
យោងតាមប្រសាសន៌របស់លោកដុកទ័រគីម ខ្លាញ់ដែលត្រូវយកមកចាក់ គឺពីផ្នែកពោះ និង ភ្លៅរបស់អ្នកជំងឺ ដើម្បីចំរាញ់យកសារធាតុខ្លាញ់ដែលគុណភាពមកចាក់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
១. ការចាក់ខ្លាញ់ រួមគ្នាជាមួយកោសិកា Stem cell
វិធីសាស្ត្រមួយនេះគឺល្អបំផុតជាងការចាក់ខ្លាញ់តែមួយមុខ ព្រោះម៉ូលេគុលកោសិកាខ្លាញ់តូចជាងម៉ូលេគុលដែលបានចម្រោះរក្សាកោសិកាដែលមានគុណភាពខ្ពស់ អាចរស់នៅបានយ៉ាងល្អនៅក្រោមស្រទាប់ស្បែក មិនខូចទ្រង់ទ្រាយ ដូច្នេះពួកវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែតម្រូវរូបរាងនៃមុខ។ មិនដូចការចាក់ហ្វីល័រទេ ការចាក់បញ្ចូលខ្លាញ់រួមបញ្ចូលគ្នាជាមួយStem Cell អាចត្រូវបានរក្សាទុកក្នុងរយៈពេលយូរ។ Stem Cell ជាការចំរាញ់ចេញពីកោសិកាដើមតែមួយគត់ដែលត្រូវបានទទួលស្គាល់ និង អនុម័តពីរដ្ឋបាលចំណីអាហារ និងឱសថអន្តរជាតិ ហៅកាត់ថា FDA។
២. ការវះកាត់ច្រមុះសារឡើងវិញ
ដោយយកឆ្អឹងខ្ចី និង ស៊ីលីកូនរាងអក្សរLចាស់ ចេញដើម្បីឲ្យមានតុល្យភាពចុះសម្រុងគ្នា ដាក់ឆ្អឹងខ្ចីស៊ីលីកូនថ្មីប្រហែល ២/៣ នៃឆ្អឹងខ្ចីនៃច្រមុះ និង បន្ថែមជាមួយឆ្អឹងខ្ចីត្រចៀកនៅចុងច្រមុះឡើងវិញ ដើម្បីធានាកត្តាសុវត្ថិភាព និងកាត់បន្ថយការកើតមាននៅផលប៉ះពាល់។
៣. ការវះកាត់ភ្នែក
លោកដុកទ័រនឹងធ្វើការវះកាត់ត្របកភ្នែក២ជាន់ និង ចាក់ខ្លាញ់បំពេញរង្វង់ភ្នែក ដើម្បីបង្កើនសម្រស់ និង ធ្វើអោយមានអារម្មណ៌ភ្លឺស្របតាមការចង់បានរបស់អតិថិជន បន្ថែមជាមួយការកែតម្រងសាច់ដុំភ្នែក ដើម្បីជួយអោយភ្នែកបើកធំស្រឡះ មើលទៅក្មេងជាងវ័យ។
អ្នកជំងឺមកមន្ទីរពេទ្យជាលើកទី២ បន្ទាប់ពីវះកាត់បាន៧ថ្ងៃ ដើម្បីធ្វើការកាត់ធ្នេរ និង ទទួលសេវាកម្មថែទាំក្រោយការវះកាត់។
ពេលនេះ ការហើម និង ជំា ស្រកស្ទើរតែទាំងស្រុង ចំណែកស្បែករបស់គាត់មើលទៅភ្លឺរលោងជាងមុន បន្ទាប់ពីត្រូវបានបំប៉នជាមួយកោសិកា Stem Cell ធ្វើអោយអ្នកជំងឺទៅណាមកណា មានទំនុកចិត្តលើស្រស់របស់ខ្លួនជាងមុន។
អាស្រ័យដ្ឋាន: 492 Gangnam-daero, Gangnam-gu, Seoul, South Korea
វេបសាយ: https://en.nanahospital.com/
ហ្វេសប៊ុក: https://www.facebook.com/nanahospital.khmer
អ៊ីនស្តាក្រាម: https://www.instagram.com/nanaps_cambodia/
Blog: https://nanahospitalkh.blogspot.com/
លេខទូរស័ព្ទ: +82-10-3696-6601
អ៊ីម៉ែល: nanaps.cambodia@gmail.com
Comments
Post a Comment