Autumn In Korea | កន្លែងដែលទេសភាពស្រស់ស្អាតនារដូវស្លឹកឈើជ្រុះនៅប្រទេសកូរ៉េ
ផ្ទៃមេឃស្រស់ថ្លាជាមួយនឹងអារម្មណ៌ស្រគុតស្រគុំ ស្របពេលជាមួយអាកាសធាតុធ្លាកខ្យល់ត្រជាក់បកផាត់ នារដូវស្លឹកឈើជ្រុះក្នុងប្រទេសកូរ៉េខាងត្បូង ជាពេលដែលមានភ្ញៀវទេសចរណ៌ទាំងក្នុងស្រុក និង ក្រៅប្រទេសមកទស្សនាកម្សាន្តផងដែរ។
សួរស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា^^
ក្នុងខែកញ្ញានេះជារដូវបុណ្យភ្ជុំបិណ្ឌនៅប្រទេសខ្មែរយើង ហើយក៏ជារដូវបុណ្យប្រម៉ូលផល ឬ បងប្អូនខ្មែរយើងតែងហៅថារដូវបុណ្យភ្ជុំកូរ៉េនោះ មានបងប្អូនខ្មែរមួយចំនួនឈប់សម្រាកពីការងារ ដើម្បីធ្វើដើរកម្សាន្តទៅកាន់កន្លែងផ្សេងៗ ចំណែកអ្នកខ្លះក៏បានទៅលេងនៅបរទេសផងដែរ ដើម្បីលំហែកាយក៏ដូចជាផ្តិតយកទេសភាពស្អាតៗ។ ចំពោះអ្នកដែរចង់ដើរលេងក្រៅប្រទេស តែមិនដឹងថាត្រូវទៅកន្លែងណាខ្លះនោះ តោះថ្ងៃនេះ Admin នឹងនាំអ្នកទាំងគ្នាមកស្គាល់កន្លែងដែលមានទេសភាពស្អាតៗនារដូវស្លឹកឈើជ្រុះក្នុងប្រទេសកូរ៉េ។
ជាដំបូងយើងនាំគ្នាមកដឹងពី អាកាសធាតុ និង សីតុណ្ហភាពនារដូវស្លឹកឈើជ្រុះជាមុនសិន^^
រដូវស្លឹកឈើជ្រុះ ជាទូរទៅត្រូវបានគេដឹងថា អាកាសធាតុ ផ្ទៃមេឃស្រឡះ និង សីតុណ្ហភាពកក់ក្តៅនៅពេលរសៀល និង មានសីតុណ្ហភាពចុះត្រជាក់នៅពេលល្ងាច យ៉ាងនិយាយបានថា គម្លាតសីតុណ្ហភាពនៅពេលរសៀល និង ពេលល្ងាចខុសគ្នាគួរអោយកត់សំគាល់។
ខែកញ្ញា សីតុណ្ហភាពជាមធ្យម ២០°C ខ្ពស់បំផុត ២៦°C ទាបបំផុត ១៥°C
ខែតុលា សីតុណ្ហភាពជាមធ្យម ១៣°C ខ្ពស់បំផុត ១៩°C ទាបបំផុត ៧°C
ខែសីហា សីតុណ្ហភាពជាមធ្យម ៥°C ខ្ពស់បំផុត ១១°C ទាបបំផុត ០°C
មិនត្រឹមតែប៉ុណ្ណោះទេនៅមានភ្លៀងធ្លាក់ខ្លះៗ ដូច្នេះហើយយល់គួរតែឆែកមើលអាកាសធាតុមុនពេលធ្វើដំណើរ។
បន្ទាប់មកយើងត្រៀមសំលៀកបំពាក់ដែលស្របតាមអាកាសធាតុផងដែរ ដូចជា អាវវែងក្រាសល្មម ជាមួយអាវសាច់ចាក់ ជាមួយខោ ឬ សំពត់វែងខ្លីតាមស្ទាយពេញនិយម និង ស្បែកជើងប៉ាតា ឬ ស្បែកជើងប៊ូផងដែរ។^^
តោះឥឡូវយើងមកមើលកន្លែងដើរកម្សាន្តដ៏ពេញនិយមដែលមានទេសភាពស្រស់ស្អាតវិញម្តង
ទី១ Asan Gingko Tree Road
ទី២ Changdeokgung Palace
Changdeokgung ជារាជ្យវាំងទី២ ដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៤០៥ បន្ទាប់ពី រាជ្យវាំង Gyeongbokgung ដែលជាកន្លែងដែលសំខាន់សម្រាប់ស្តេចក្នុងសម័យចូសន់ ហើយវាត្រូវបានថែរក្សាយ៉ាងល្អបំផុតក្នុងចំណោមរាជ្យវាំងទាំង៥ ដែលនៅសល់ពីសម័យចូសន់
រាជវាំងនេះមានទីតាំងនៅកណ្តាលទីក្រុងសេអ៊ូល ហើយសួនអាថ៌កំបាំងនៅក្នុងព្រះរាជវាំងផ្តល់នូវទេសភាពដ៏គួរឱ្យទាក់ទាញ។ វាជាកន្លែងសម្រាប់រាជវង្សចាស់ដើម្បីទទួលបាន ពេលសម្រាកលំហែក្នុងព្រំដែននៃ សួនអាថ៌កំបាំងនេះ។ សួនច្បារត្រូវបានគ្របដណ្តប់ដោយស្លឹកឈើហ៊ុមព័ទ្ធជុំវិញបរិយាកាសស្ងប់ស្ងាត់។ វាជាកន្លែងមួយដែលនៅឆ្ងាយពីភាពអ៊ូអរនៃទីក្រុង ដែលបង្ហាញទិដ្ឋភាពដ៏ល្អឥតខ្ចោះនៃរដូវស្លឹកឈើជ្រុះក្នុងប្រទេសកូរ៉េ។
ទីតាំង៖ 99 Yulgok-ro, Waryong-dong, Jongno-gu, Seoul, South Korea
ទី៣ Nami Island
កោះ Nami ត្រូវបានគេស្គាល់ថាជាកោះ Namiseom ដែលត្រូវបានបង្កើតឡើងដោយសារតែការសាងសង់ទំនប់ Cheongpyeong ។ កោះនេះមានផ្នូររបស់មេទ័ពណាមី ដែលបានដឹកនាំការទទួលជ័យជម្នះដ៏អស្ចារ្យក្នុងរជ្ជកាលស្តេចទី៧ នៃរាជវង្ស ចូសន់ ។ វាជាទីតាំងថតរឿងភាគកូរ៉េដ៏ល្បីល្បាញ 'Winter Sonata' ហើយជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីដែលជាការប្រាថ្នារបស់អ្នកទេសចរគ្រប់រូប។ អ្នកទាំងអស់អាចដើរតាមវិថីនៃដើមឈើពណ៌លឿង និងមើលពន្លឺថ្ងៃដែលឆ្លុះបញ្ចាំងពីផ្ទៃទន្លេ ហាន់។ អ្នកក៏អាចទទួលបាននូវដំណើរផ្សងព្រេងនាថ្ងៃវិស្សមកាលរបស់អ្នកនៅក្នុងប្រទេសកូរ៉េដោយរីករាយជាមួយសកម្មភាពកីឡាទឹកមួយចំនួននៅទីនេះផងដែរ។
ទីតាំង៖ Chuncheon, Gangwon Province, South Korea
ទី៤ Seoraksan National Park
Seoraksan គឺជាភ្នំដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសកូរ៉េ ដែលព័ទ្ធជុំវិញឧទ្យានជាតិ Seoraksan ដែលត្រូវបានគេស្គាល់ថាសម្រាប់ទេសភាពបែប ធម្មជាតិ មើលឃើញជម្រាលភ្នំច្បាស់លាស់ និងរុក្ខជាតិ សត្ យ៉ាងវរស់រវើក។ ការធ្វើដំណើរទៅកាន់ឧទ្យានជាតិ Seoraksan ក្នុងរដូវស្លឹកឈើជ្រុះនឹងធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ជាមួយអារម្មណ៌ស្រស់ថ្លា និង ការគយគន់ សម្រស់ស្លឹកដើម Maple ក្រហម លឿងផងដែរ។ អ្នកអាចជ្រើសរើសផ្លូវឡើងភ្នំ ឬ ជិះខ្សែកាបដែលតភ្ជាប់ទៅកំពូលភ្នំSeoraksan ក៏បានដែរ។ ការដើរលេងរយៈពេលខ្លី ៥-១០នាទី ពីកំពូលភ្នំទៅកាន់បន្ទាយ Gwongeumseong នឹងទាក់ទាញអ្នកជាមួយនឹងភាពស្រស់ស្អាតគួរឱ្យទាក់ទាញរបស់វាផងដែរ។
ទី៥ Jeonju Hanok Village
ភូមិ Jeonju Hanok មានទីតាំងនៅក្នុងទីក្រុង Jeonju ហើយស្ថិតក្នុងចំណោមផ្ទះប្រពៃណីកូរ៉េចំនួន ៧៣៥។ ភូមិនេះត្រួតលើគ្នានៅ តំបន់Pungnam-dong & Gyo-dong ហើយបង្ហាញពីភាពទាក់ទាញប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ប្រទេសកូរ៉េ។ អ្នកអាចជួលហាន់បុកដែលជាសំលៀកបំពាក់ប្រពៃណីរបស់កូរ៉េ ហើយតាមផ្លូវជាច្រើនក្នុងភូមិដែលបានបង្កើតឡើង មានផ្ទះជាង ៨០០ ខ្នង។ អ្នកក៏អាចចាប់យកអាហារឆ្ងាញ់ៗក្នុងតំបន់នោះ ហើយថែមទាំងអាចចំណាយពេលមួយយប់នៅក្នុងផ្ទះប្រពៃណីបានផងដែរ។ ផ្ទះទាំងនេះមានប្រព័ន្ធកំដៅជាន់ក្រោម ដែលធានាថាកម្រាលឥដ្ឋនៅតែក្តៅ ដោយមិនគិតពីសីតុណ្ហភាពនៅខាងក្រៅ។
រដូវស្លឹកឈើជ្រុះគឺជាពេលវេលាល្អក្នុងការធ្វើដំណើរកម្សាន្ត ក្នុងការគយគន់ទេសភាព ជាមួយបរិយាកាសខ្យប់រំភើយ ដូចខែកក្តិកនៅខ្មែរអញ្ចឹង^^
អរគុណចំពោះការអានអត្ថបទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត ជួបគ្នាម្តងទៀតនៅអត្ថបទបន្ទាប់~~
**********************************************
សម្រាប់អ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការកែសម្ផស្សសូមទំនាក់ទំនងមកកាន់៖
📲Tel: +82-10-3696-6601 ឬ
Comments
Post a Comment