ការវះកាត់កែសម្ផស្សដ៏ពេញនិយមសម្រាប់ជនជាតិខ្មែរ

 សួរស្តីអ្នកទាំងអស់^^

    បើនិយាយពីការវះកាត់កែសម្ផស្សវិញ ពីដើមឡើយជនជាតិខ្មែរមិនសូវជាមានការចាប់អារម្មណ៌ ឬ ពេញនិយមឡើយ ដោយផ្ទុយពីសម័យបច្ចុប្បន្ននេះមានមនុស្សជាច្រើននិយមទៅលើការកែសម្ផស្សនេះ។

    តើអ្នកទាំងអស់គ្នាដឹងទេថា ការវះកាត់កែសម្ផស្សត្រង់ណាដែលមនុស្សជាច្រើនកំពុងតែនិយមធ្វើ?ថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាដឹងអំពីការកែសម្ផស្សទាំងនោះ។

    ពិតណាស់មិនថាជនជាតិខ្មែរ ឬ ជនជាតិផ្សេងៗនោះទេ ការវះកាត់កែច្រមុះ គឺជាការវះកាត់កែសម្ផស្សមួយដ៏ពេញនិយមខ្លាំង សូម្បីជនជាតិអឺរ៉ុបដែលមនុស្សជាច្រើនតែងដឹងថា ពួកគេមានច្រមុះខ្ពស់ស្រាប់ហើយនោះ ក៏ពួកគេមកធ្វើការវះកាត់នៅមន្ទីរពេទ្យណាណាដែរ។

    ច្រមុះខ្ពស់ស្រាប់ក៏មានប្រាកដកថាស្អាតទាំងអស់ដែរ អ្វីដែលសំខាន់តើទម្រង់ច្រមុះសាកសមនឹងទម្រង់មុខ និង ការពេញចិត្តរបស់បុគ្គលម្នាក់ៗ។ ម្យ៉ាងទៀតទម្រង់ច្រមុះមនុស្សម្នាក់ៗមានសភាពខុសៗគ្នា៖


ដើម្បីទទួលបានទម្រង់ច្រមុះស្រស់ស្អាតទៅតាមតម្រូវការ ការជ្រើសរើសមន្ទីរពេទ្យកែសម្ផស្ស និង ធ្វើការវះកាត់ជាមួយវេជ្ជបណ្ឌិតជំនាញគឺជារឿងសំខាន់មួយដែលអ្នកទាំងគ្នាគួរតែដឹង។^^


    តោះឥឡូវនេះAdmin នឹងណែនាំវេជ្ជបណ្ឌិតឯកទេសវះកាត់ច្រមុះដែលបងប្អូនខ្មែរយើងភាគច្រើនបានស្គាល់ និង បានធ្វើការវះកាត់ជាមួយគាត់ ៖

    បើនិយាយពីការវះកាត់ច្រមុះនៅមន្ទីរពេទ្យកែសម្ផស្សណាណា ប្រហែលបងប្អួនខ្មែរយើងភាគច្រើនបានស្គាល់ លោកវេជ្ជបណ្ឌិត គីម រួចមកហើយ ដែលជាអ្នកមានបទពិសោធន៌ច្រើនឆ្នាំ និង ធ្លាប់បានធ្វើការវះកាត់ជាច្រើនករណី ដែលមានថ្វីដៃ វះកាត់កែទម្រង់ច្រមុះបានគ្រប់បែប មិនថាការវះកាត់ជាលើកដំបូង ឬ ធ្លាប់វះកាត់រួចហើយនោះទេ។ 




    បន្ទាប់មកគឺលោកវេជ្ជបណ្ឌិត លី ជាអ្នកឯកទេសកែសម្ផស្ស មិនត្រឹមតែការវះកាត់ច្រមុះទេ ចំពោះការវះកាត់ភ្នែក និង បន្តឹងស្បែកមុខក៏គាត់អាចធ្វើបានយ៉ាងល្អដែរ ថែមទាំងផ្តល់ការប្រឹក្សាយោបល់យ៉ាងក្បោះក្បាយផងដែរ។


    ធ្លាប់តែលឺថាវេជ្ជបណ្ឌិតវះកាត់ភាគច្រើនគឺជាបុរសមែនទេ តែវេជ្ជបណ្ឌិត ផាក របស់មន្ទីរពេទ្យកែសម្ផស្សណាណា គឺជាវេជ្ជបណ្ឌិតស្រីដ៏ឆ្មើមមួយរូប ដែលមានថ្វីដៃល្អក្នុងការកែសម្ផស្សមិនត្រឹមតែ ច្រមុះទេ ភ្នែក និង ផ្នែកផ្ទៃមុខដូចជា ចាក់ខ្លាញ់មុខ ទាញអំបោះបន្តឹងមុខ បូមសម្រកខ្លាញ់មុខជាដើម។

តោះឥឡូវយើងមកមើលលទ្ធផល ភ្ញៀវដែលធ្វើការវះកាត់៖


វះកាត់ច្រមុះសារថ្មី ស្ទាយអាដល ដោយលោកវេជ្ជបណ្ឌិត គីម 


វះកាត់ច្រមុះដំបូង យកទម្រង់តាមការចង់បានរបស់ភ្ញៀវ ដោយ លោកវិជ្ជបណ្ឌិត លី


វះកាត់តាមស្ទាយនារីៗកូរ៉េសម័យថ្មី ដោយ វេជ្ជបណ្ឌិត ផាក

    និយាយរួមអាចថាការវះកាត់ច្រមុះ គឺជាផ្នែកវះកាត់មួយដែលជនជាតិខ្មែរយើងនិយមធ្វើច្រើន ចំណែក ផ្នែកផ្សេងទៀតមានដូចជា ការកាត់ត្របកភ្នែក និង ការចាក់ខ្លាញ់បំពេញមុខផងដែរ។





    បើនិយាយពីត្របកភ្នែកពីរជាន់ ភាគច្រើនជនជាតិខ្មែរយើងតែង មានត្របកភ្នែកស្រាប់ហើយ តែមិនប្រាកដថាស្អាតទៅតាមអ្វីដែលពួកគាត់ចង់បាននោះទេ។ ភាគច្រើនពួកគាត់មានបញ្ហា ត្របកភ្នែកមិនស្មើរគ្នា ភ្នែកមមីរ ជាពិសេសត្របកភ្នែកយារធ្លាក់ និង ខ្លាញ់ដក់ក្រោមភ្នែកតែម្តង។ ដូច្នេះហើយពួកគាត់បានអញ្ជើញមកមន្ទីរពេទ្យកែសម្ផស្សណាណាដើម្បីដោយស្រាយបញ្ហាទាំងនេះ។



    ការចាក់ខ្លាញ់មុខគឺជាវិធីសាស្ត្រមួយ ដែលអាចជួយបំពេញកន្លែងផត និង កាត់បន្ថយស្នាមជ្រាវជ្រួញ ថែមទាំងធ្វើអោយស្បែកមុខភ្លឺរលោង មើលទៅក្មេងជាងវ័យទៀតផង ដោយយកខ្លាញ់ពីក្នុងខ្លួនត្រង់ ភ្លៅ ឬ ក្បាលពោះមកចំរាញយកកោសិកាល្អៗ មកចាក់បំពេញលើផ្ទៃមុខ។ ការចាក់នេះផងដែរជាទូរទៅគឺអាចធ្វើរួមគ្នាក្នុងពេលតែមួយជាមួយការវះកាត់កែសម្ផស្សផ្សេងទៀតផងដែរ។

.
.
.
អ្វីដែលពិសេសទៅទៀតខាងមន្ទីរពេទ្យកែសម្ផស្សណាណា មានសេវាកម្មទទួលភ្ញៀវពីប្រទេសកម្ពុជា និង តាមបណ្តាប្រទេសផ្សេងៗ ដោយមានផ្តល់ជូនសេវាកម្មដូចជា៖

- ឯកសារស្នើរសុំវីសាមកប្រទេសកូរ៉េ
- កក់សណ្ឋាគារ 
- កក់រថយន្តជូន ទៅមកពីព្រលាយន្តហោះ

    ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវដែលអញ្ជើញមកពីប្រទេសកម្ពុជា និង បណ្តាប្រទេសផ្សេងៗ រួមជាមួយការពិគ្រោះយោបល់ និង បកប្រែដោយមិនគិតថ្លៃផងដែរ។

ព័ត៍មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖
📲Tel: +82-10-3696-6601 ឬ
Facebook Inbox: 👇
Telegram Inbox:👇
Whatsapp Inbox:👇

វេបសាយ: https://en.nanahospital.com/

Blog: https://nanahospitalkh.blogspot.com/

អ៊ីម៉ែល: nanaps.cambodia@gmail.com

យូធូប: https://www.youtube.com/c/NANAHospital

#plasticsurgery #kangnamhospital #nosesurgery #eyesurgery #fatgraft


Comments